ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តកណ្ដាល៖ ចុះពិនិត្យគម្រោងរៀបចំ បើកទ្រូវផ្លូវនិងការងារ ពាក់ព័ន្ធផ្សេងៗរបស់គម្រោងពង្រីកផ្លូវជាតិលេខ៣

133

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយមន្ទីរសាធារណការ និងរដ្ឋបាលស្រុកកណ្តាលស្ទឹង បានចុះពិនិត្យគម្រោងរៀបចំបើកទ្រូវផ្លូវ និងការងារពាក់ព័ន្ធផ្សេងៗរបស់គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាមួយក្រុមការងារបច្ចេកទេសរបស់គម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា ៖ការចុះពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាស្រុកកណ្ដាលស្ទឹងនេះគឺជាគម្រោងរៀបចំបើកទ្រូវផ្លូវ និងការងារពាក់ព័ន្ធផ្សេងៗ របស់គម្រោងពង្រីកផ្លូវជាតិលេខ៣ ជាមួយក្រុមការងារបច្ចេកទេសរបស់គម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅ ជាប់ដងផ្លូវជាតិលេខ៣ ហើយមានពាក់ព័ន្ធក្នុងការពង្រីផ្លូវនេះ ដូចជាផ្ទះសំបែង ឬសំយ៉ាបផ្ទះរោងផ្សេងៗ ត្រូវចូលរួមសហការជាមួយអាជ្ញាធរឱ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង