ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ៖ត្រូវបន្តជាពិសេសកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ

93
ភ្នំពេញ៖ លោកស្រីគឺម ញឹប អភិបាលខណ្ឌនិងជាប្រធាគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោបានណែនាំដល់សមត្ថកិច្ចនិងអាជ្ញាធរសង្កាត់ទាំង១២ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប់ជាប្រចាំ ពិសេសកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិងជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌដង្កោបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខណ្ឌដង្កោ និងដោយមានការអញ្ជើញចូលរួមពីលោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំងអស់ លោកចៅសង្កាត់ លោកចៅសង្កាត់រងទទួលបន្ទុកការងារសន្តិសុខ លោកអនុប្រធានក្រុមសន្តិសុខសាលាខណ្ឌ៕
អត្ថបទដែលជាប់ទាក់ទង