ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូត ថ្នាំញៀន៦៥កញ្ចប់តូចនិង១កញ្ចប់ធំ នៅខេត្តពោធិ៍សាត់

99

ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀន ៦៥កញ្ចប់ តូចនិងធំត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុងពោធិ៍សាត់សហការជាមួយប៉ុសន៍រដ្ឋបាលព្រៃញីធ្វើការឃាត់ខ្លួន ខណៈដែលជនសង្សយ័រក្សាទុកសារធាតុញៀនដោយខុសច្បាប់ ។

ប្រតិបត្តិការនេះបាន ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនៅត្រង់ចំណុចផ្ទះជនសង្ស័យ ដែលស្ថិតនៅក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងនិងខេត្តពោធិ៍សាត់ ។

លោកវរះរសេនីយ៍ឯក យឹមស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ ណូត វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ ។

អធិការនគរបាលក្រុងពោធិ៍សាត់បានអោយដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងនគរបាលក្រុងពោធិ៍សាត់បានធ្វើការដកហូតនូវវត្ថុតាងម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន៦៥កញ្ចប់ក្នុងនោះធំ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង រួមនិងឧបករណ៍ផ្សេងៗចំនួននិងទូរស័ព្ទ១គ្រឿងផងដែរ។
  អធិការនគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ណូត វណ្ណៈ)រួមទាំងវត្ថុតាង និងសម្ភារៈត្រូវបានក៍សាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្តតាមនិតិវិធីផងដែត៕

 

អត្ថបទដែលជាប់ទាក់ទង