ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកនឹងម៉ូតូបោលបុកគ្នាពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅស្រុករលាប្អៀរ

80

ខេត្តកំពង់ឆ្នាំង:បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ កាលពីវេលាម៉ោង១១និង៥ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ចំណុចខាងមុខផ្ទះឈ្មោះឌឹមសឿនស្ថិតនៅក្នុងភូមិអូរោង ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះភាវ ស្រ៊ុន ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងមុខរបរកាប់ជ្រូក។ បានជិះម៉ូតូម៉ាសេ១០០ពណ៍ក្រហមស្លាកលេខចាស់ ក ៤១.០៨.ភ្នំពេញបើកបរក្នុងទុសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបត់ឆ្វេងស្រាប់តែម៉ូតូ១គ្រឿងផ្សេងទៀតបើកបរស្របទិសគ្នាក្នុងល្បឿនលឿនបើកបរដោយឈ្មោះ សុខវណ្ណដេត ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមន្ត្រីឥណទានហត្ថាកសិកររសនៅក្នុងភូមិត្រពាំងរាំងឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងរងរបួសបាក់ដៃជិះម៉ូតូម៉ាកសេ១២៥ពាក់ស្លាកលេខកំពង់ឆ្នាំង1D.03.64 ។

   អ្នកដែលបានឃើញហេតុការណ៍បានអោយដឹងនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ អ្នកបើកបរក្នុងទិសស្របគ្នា ដោយក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើឥបានជ្រុលទៅ បុកគ្នាម្ខាងទៀតយ៉ាងពេញ

ទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតបានរងរបួសធ្ងន់បាក់ដៃម្ខាង។ 

ក្រោយពេលកើតហេតុអ្នកដែលរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពជនរងគ្រោះម្នាក់ទៀតត្រូវបានរង់ចាំសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានផងដែរ។ចំណែកឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង