ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែលើ​បាត់​ស្រុត ដោយសារ​ឡាន​ដឹក​ខ្សាច់​

114

 

​ភ្នំពេញ​៖​តាម​សេចក្ដីរាយការណ៍​ពី​មហាជន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថា កំណាត់​ផ្លូវជាតិ​លេខ​២​នៅ​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ត្រូវបាន​បាក់ស្រុត​ជា​ផ្ទាំងៗ មើលទៅ​ដូច​ព្រះធរណី​ស្រូប​អ៊ីចឹង​ហើយ​ការបាត់​ស្រុត​ផ្លូវ​បែបនេះ វា​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទូ​ទៅតាម​ដងផ្លូវ​ជាតិ​លេខ​២ នៅ​ចាក់អង្រែលើ​នេះ​ពិសេស​នៅ​ពេលយប់​ព្រលប់​ផងដែរ​។​

មហាជន​គាត់​និយាយ​តៗ​គ្នា​ថា​ចំពោះ​ការបាក់​ស្រុត​ផ្លូវជាតិ​លេខ​២​នៅ​ចាក់អង្រែលើ​នេះ​ដោយសា​ឡាន​ដឹក​ខ្សាច់​ប្រភេទ​ឡាន​ធុន​ធំ​ដោយ​ត​ទ្រុង​វែងៗ​ហើយ​ដឹក​លើស​ទម្ងន់​ថែម​ទៀតផង​ដូចនេះ​ផ្លូវជាតិ​លេខ​២​នៅ​ចាក់អង្រែ​នា​សព្វថ្ងៃនេះ​ដោយ​មិនអាច​ទ្រ​ទម្ងន់​កង់ឡាន​ដឹក​ដីខ្សាច់​ប្រភេទ​ធុន​ធំ​ទាំងអស់នោះ​បានឡើយ​។​ហើយ​បើ​យោងតាម​សេចក្ដីបញ្ជាក់​ពី​អ្នករកស៊ី​ដឹក​ខ្សាច់​, បូម​ខ្សាច់​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​គាត់​និយាយថា​ចំពោះ​ឡាន​ដឹក​ដីខ្សាច់​ប្រភេទ​ធុន​ធំ​ដោយ​ត​ទ្រុង​វែងៗ​នោះ​មាន​ទម្ងន់​សរុប​ជាង​៤១​តោន​ឯណោះ​ក្នុង​ឡាន​មួយៗ​គ្រឿង​ដូចនេះ​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែលើ​នោះ​វា​មិនអាច​ទ្រ​ទម្ងន់​កង់ឡាន​ដឹក​ដីខ្សាច់​ប្រភេទ​ធុន​ធំត​ទ្រុង​វែងៗ​នោះបាន​ឡើយ​។​ហើយ​ម្យ៉ាងទៀត​វា​មិនដែល​នៅ​សុខៗ​ផ្លូវជាតិ​លេខ​២​នៅ​ចាក់អង្រែលើ​នោះ​វា​បាក់ស្រុត​ដូច​ព្រះធរណី​ស្រុប​អ៊ីចឹង​នោះទេ​។

​លុះត្រាតែ​ឡាន​ដឹក​ខ្សាច់​ធុន​ធំ​បើកបរ​ឆ្លងកាត់​រៀងរាល់​ថ្ងៃ យប់​ទើប​ផ្លូវ​បាក់ស្រុត​ទៅរួច​តួរ​យ៉ាងដូច​បានឃើញ​ជាក់ស្ដែង​ក្នុង​រូបភាព​ផ្លូវជាតិ​លេ​២ បាក់ស្រុត​នេះ​ជាដើម​។​តើ​ថ្នាក់លើ​ពិសេស​អង្គភាព​ក្រសួង​មន្ទីរជំនាញ​ខាង​ផ្លូវថ្នល់​គាត់​យល់ឃើញ​ឬ​មាន​វិធានការ​បែបណា​ដែរ​ចំពោះ​ឡាន​ធុន​ធំ​បើកបរ​ដឹក​ដីខ្សាច់​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​សាធារណៈ​ដូចនេះ ឬមួយ​ទុក​បណ្ដែត​បណ្ដោយអោយ​ពួក​អ្នករកស៊ី​ដឹក​ខ្សាច់​តាម​ឡាន​ធុន​ធំ​បើកបរ​បំផ្លាញ​ផ្លូវ​តទៅទៀត​។​

តាម​ការពិនិត្យ​មើល​នៅ​កំណាត់​ផ្លូវជាតិ​លេខ​២ នៅ​ចាក់អង្រែលើ​នា​សព្វថ្ងៃនេះ​នៅមាន​កន្លែង​ស្រុត​ជាច្រើន​កន្លែង​ឯទៀត គ្រាន់តែ​វា​មិនទាន់​បាក់ស្រុត​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ដូច​កន្លែង​ខាងលើនេះ​។ ដូចនេះ​សូម​ថ្នាក់លើ​ចុះមក​ពិនិត្យ​ផង​៕​

អត្ថបទដែលជាប់ទាក់ទង