មានបាត់ទៅណា? មហាសេដ្ឋីJack Maបង្ហាញខ្លួនជាលើកដំបូងបន្ទាប់ពីបាត់មុខ៣ខែ
បរទេស ៖ កាលពីថ្ងៃព្រហស្បត្តិ៍នេះ មហាសេដ្ឋីចិនលំដាប់ថ្នាក់លេខមួយគឹលោកJack Ma ជាអ្នកបង្កើតវេបសាយលក់ទំនិញអនឡាញអាលីបាបា បានបង្ហាញខ្លួនជាសាធារណៈតាមរយះកិច្ចប្រជុំសន្ទនាតាមអនឡាញជាមួយលោកគ្រូអ្នកគ្រូជនបទចិន ដើម្បីសន្ទនាអំពីការទទួលបានផលពីមូលនិធិJack Maក្នុងជីវភាពរស់នៅនៃគ្រូបង្រៀន។
លោកJack Maអតីតគ្រូបង្រៀនភាសាអង់គ្លេសនៅជនបទចិន ហើយក្លាយជាមហាសេដ្ឋីលំដាប់លេខមួយ បានបាត់មុខពីសាធារណៈជនតាំង ពីខែតុលាឆ្នាំ២០២០។វត្តមានគាត់ម្សឹលមិញធ្វើអោយផ្សារហ៊ុនអាលីបាបាឡើង៨ភាគរយ។
![](http://www.ppreporter.com/wp-content/uploads/2021/01/140524187_4014155918629224_8108654767174373349_n.jpg)