ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់​នាំយក​កង់ សៀវភៅ ប៊ិច ជូន​ដល់​ក្មួយៗ​សិស្សានុសិស្ស​ក្រីក្រ​និង​ពិនិត្យ​ការសង់​បង្គន់​

99

 

​កំពង់ឆ្នាំង​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ឈឹម សៅ​គី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​និង​លោក សំរិត សាត អនុប្រធាន​ក្រុមការងារ រួមជាមួយ​លោក សាន វិសាល សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល លោក លោកស្រី​ក្រុមការងារ​ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ​ស្រែ​សារ និង​យុវជន​ឃុំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចូលរួម​គ្នា​យក​កង់​សៀវភៅ ប៊ិច ជូន​ដល់​ក្មួយៗ​សិស្សានុសិស្ស​ក្រីក្រ​ខ្វះ​លទ្ធភាព​នៅ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់​។​

​មន្ត្រី​មូលដ្ឋាន​បានឱ្យដឹងថា​៖​ការដែល​លោក​ឈឹម សៅ​គី ចែក​កង់​ដល់​សិស្ស​ក្រីក្រ​នាឱកាស​នេះ​គឺ ដើម្បី​ជួយ​សម្រួល​ដល់​មធ្យោបាយ​ធ្វើដំណើរ និង​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ ដែលមាន​ផ្ទះ​ឆ្ងាយ​ដាច់ស្រយាល​ពី​សាលារៀន និង​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ផងដែរ ដែល​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​គណបក្ស​ភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោក​ប្រធាន​និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​អំពី​បច្ចុប្បន្នភាព​នៃ​ការសាងសង់​បង្គន់​អនាម័យ​ជំហាន​ទី​៤​ចំនួន​៧៨​បង្គន់​ទៀត​ចុងក្រោយ ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ នៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៕​

អត្ថបទដែលជាប់ទាក់ទង