ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យភ្ញៀវទេសចរ ចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយ នៅតំបន់អង្គរ

78

សៀមរាប៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទ នៅចំកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយនេះ បន្ទាប់ពីប្រាសាទនេះបានជួសជុលរួចរាល់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន។ ប្រាសាទកណ្តាលស្រះស្រង់នេះស្ថិតនៅក្នុងវង់ធំនៃតំបន់អង្គរ ក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនថ្ងៃ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា តាមការគ្រោងទុកអាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ ឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការ សម្ពោធនេះដែរ ក៏ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរនេះដែរ។ ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាទិដ្ឋភាពប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាព ឈ្វេងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង