ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញ​សាកសព​នារី​ម្នាក់ ​ដេកស្លាប់​ក្នុង​ដីឡូត៍​មួយកន្លែង សង្ស័យ​ជា​ករណី​រំលោភ ហើយ​សម្លាប់​

115

 

​ភ្នំពេញ ៖ ប្រទះឃើញ​សាកសព​នារី​ម្នាក់​ដេកស្លាប់​ក្នុង​ដីឡូត៍​មួយកន្លែង ទាំង​អាក្រាតកាយ និង​សភាព​ហើម​ស្អុយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ដីឡូត៍​មួយកន្លែង​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​នារី​ខាងលើ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ ដោយ​សព​មាន​អាក្រាតកាយ​និង​ហើម​ធុំ​ក្លិនស្អុយ​ទៅហើយ​។​
​ប្រភព​ព័​ត៍​មាននៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដី​ឡូ​មួយកន្លែង​ខាងលើនេះ ម្ចាស់​បាន​ចាក់​ទ្វាររបង​ទុកចោល ហើយ​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​អ្នក​ជល់​មាន់ នាំគ្នា​ផ្លោះ​របង​ចូលទៅ​ជល់​មាន់​ដូច​សព​ដង មិនបាន​ប្រទះឃើញ​សព​នារី​ខាងលើ​នៅក្នុង​ដីឡូត៍​នេះ​ទេ ទើបតែ​ព្រឹក​មិញ​នេះ​មាន​រថយន្ត​ដឹក​កម្មករ​ដឹកអុស ចូលទៅ​ដឹកអុស​ក៏​ធុំ​ក្លិនស្អុយៗ រួច​ក៏​ដើរ​ចូលទៅ​ក្បែរ​ក៏​ប្រទះឃើញ​នារី​ខាងលើ​ដេកស្លាប់​ទាំង​អាក្រាតកាយ ហើយ​ក៏បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ។​

​ក្រោយពេល​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ស្លាប់​ភ្លាមៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ រួម​នឹង​កម្លាំង​ជំនាញ​កោសល្យវិច័យ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ជុំវិញ​កន្លែង​កើត និង​ធ្វើការ​ពិនិត្យ​សាកសព ក្រោយពេល​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​ជំនាញ មិនបាន​បញ្ជាក់​ប្រាប់ថា សព​នារី​ខាងលើនេះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នោះទេ ដោយ​សមត្ថកិច្ច​រួសរាន់​ដឹក​សព​ចេញពី​កន្លែង​កើត​យកទៅ​តម្កល់ទុក​នៅ​វត្ត​សំបួរមាស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ដោយឡែក​តាម​ការបញ្ជា​ក់​ពី​លោក ហ៊ីង សាម៉ន មេភូមិ​ទ្រា​៤ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សព​ខាងលើ​ជា​មនុស្ស​ស្រី​វ័យ​ប្រហែល​២៨​ឆ្នាំ សាកសព​មាន​សភាព​ហើម​ស្អុយ​និង​អាក្រាតកាយ សង្ស័យ​ជា​ករណី​រំលោភ​ហើយ​ដឹក​សាកសព​យកមក​ទម្លាក់​ចោល នៅក្នុង​ដីឡូត៍​ខាងលើនេះ ហើយក៏​មិនមែនជា​អ្នកភូមិ​នេះដែរ ៕

អត្ថបទដែលជាប់ទាក់ទង