ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នារី​ម្នាក់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កើត​កូ​វីដ​ឈ្មោះ កក្កដា សោ​ភ័​ណ្ឌ បាន​ទៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​, អាជ្ញាធរ​បង្ហាញ​ទីតាំង និង​ចុះ​យក​អ្នកពាក់ព័ន្ធ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​

57

 

​កំពង់ស្ពឺ​៖ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​នារី​ម្នាក់ ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ កក្កដា សោ​ភ័​ណ្ឌ មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​បាន​មកលេង​មិត្តភក្តិ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ទីតាំង​មួយចំនួន ដែល​នារី​ខាងលើ បានធ្វើ​ដំណើរ​ទៅ រួមមាន​៖

*​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ មីនា ឆ្នាំ ២០២១ ពេល​រសៀល បានមក​ហាង «​ណូ​ណា​ស៊ី​ហ្វូ​ត លក់​គ្រឿង​សមុទ្រ​» នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ហើយ​នៅថ្ងៃនោះ ក្នុង​ហាង​ក៏មាន​មនុស្ស​ជាច្រើន ចូល​ហូប​អាហារ​រួមទាំង​ម្ចាស់​ហាង​ផងដែរ​

*​នៅ​ថ្ងៃ​ដដែល​នោះ ក៏បាន​ទៅលេង​ផ្ទះ​មិត្តភក្តិ នៅ​ទីតាំង​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខាងក្រោយ​បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​

*​នៅពេល​រាត្រី បាន​ទៅ​ហាង​នៅ​ផ្សារ​រាត្រី នា​មាត់​ស្ទឹង​ព្រែក​ត្នោត ភូមិ​ទូល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន​

*​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤៖០០ រសៀល បាន​ចូល​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន (Amazon) នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT ស្ថិតនៅក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន​

*​នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង ១៦៖០០​រសៀល បាន​ទៅ​ញ៉ាំ​អាហារ នៅ​ហាង​ម៉ែ​ប៉ុក​ឬ​ស្សី ស្ថិតនៅ​ក្នុងភូមិ​បិ​ល ឃុំ​ស្គុះ ស្រុក​សំរោង​ទង​

*​នៅ​ថ្ងៃអាទិត្យ ទី​១៤ ខែមីនា ឆ្នាំ​២០២១ ក៏បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​ចាត់តាំង​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​ក្រុមការងារ​នៃ​គណៈកម្មការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​របស់​ខេត្ត ចុះទៅ​ធ្វើការ​ណែនាំ និង​បាន​យក​អ្នកពាក់ព័ន្ធ​មួយចំនួន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ​កម្ពុជា​-​កូរ៉េ និង​យក​សំណាក​ទៅពិនិត្យ ព្រមទាំង​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង ដូច​បានបញ្ជាក់​ខាងលើ ជា​បណ្តោះអាសន្ន​។​

​ទន្ទឹមនេះ ក្រុមការងារ​កំពុង​បន្ត​ស្រាវជ្រាវ និង​តាមដាន​ស្វែងរក​ព័ត៌មាន​បន្ថែម ដើម្បី​កំណត់​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​៕​

អត្ថបទដែលជាប់ទាក់ទង