អធិការប៉ូលិសខណ្ឌច្បារអំពៅ ប្រើកណ្ដាប់ដៃដែកបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទ នៅសង្កាត់ច្បារអំពៅទី២
ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ដោយប្រើសំដីធ្ងន់ៗ ពីសំណាក់លោកអធិការប៉ូលិសខណ្ឌច្បារអំពៅម៉ៅ សឿត នារសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២១នេះថាក្នុងនាមរូបលោកជាអធិការប៉ូលិសខណ្ឌច្បារអំពៅដោយមិននៅព្រងើយកន្តើយឡើយចំពោះបនល្បែងស៊ីសងគ្រប់ប្រភេទនៅសង្កាត់ច្បារអំពៅទី២នោះពោលគឺកន្លែងបើកសង្វៀនជល់មាន់ . បៀរ អាប៉ោង នៅតំបន់ដេប៉ូឈើម្ដុំកំពង់កាណូតនាភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះដោយចុះបង្ក្រាបបោសសម្អាតអោយដល់ឫសគល់និងស្វែងរកមេក្លោងបើកបនល្បែងសុីសងទាំងអស់នោះមកចាត់ការតាមផ្លូវច្បាប់ផងដែរ។ សូមសរសើរការប្តេជ្ញាចិត្តរបស់អធិការប៉ូលិសខណ្ឌច្បារអំពៅ ប្រើកណ្ដាប់ដៃដែកបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទ នៅសង្កាត់ច្បារអំពៅទី២ បន្ទាប់ពីមានការរាយការណ៍របស់ប្រជាពលរដ្ឋ។
ប៉ុន្តែនៅចំពោះមុខនេះដោយលោកអធិការគាត់រវល់មមាញឹកនិងការងារទាំងយប់ទាំងថ្ងៃដោយដាក់កម្លាំងចុះការពារតាមកន្លែងចត្តាឡីស័ក្តនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។ដូចនេះលោកនិងបញ្ជាទៅមេប៉ុស្ដិ៍ប៉ូលិសច្បារអំពៅទី២ចុះបង្ក្រាបកន្លែងលេងល្បែងសុីសងខាងលើនេះ។
ដូចនេះយើងរងចាំមើលមើសតើមេប៉ុស្ដិ៍ប៉ូលិសច្បារអំពៅទី២និងអនុវត្តន៍តាមបញ្ជាមេកើយរបស់ខ្លួនដែរឬយ៉ាងណា.???។
គួរបញ្ជាក់ផងដែរថាបើយោងតាមសេចក្ដីរាយការណ៍ពីមហានានាដោយនិយាយថាលោកមេប៉ុស្ដិ៍ច្បារអំពៅទី២ទើបមកថ្មីនោះគឺគាត់កម្រចុះបង្ក្រាបរាល់បនល្បែងសុីសងនៅក្នុងមូលដ្ឋានគាត់គ្រប់គ្រងណាស់មិនដឹងមូលហេតុអ្វី????។តាមសេចក្ដីរាយការណ៍ពីមហាជននៅរសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០២១នេះថាដោយមានកន្លែងបើកលេងល្បែងសុីសងដូចជាកន្លែងជល់មាន់ .បៀរ និង អាប៉ោងជាច្រើនវង់នៅតំបន់ដេប៉ូឈើដោយពួកថៅកែល្បែងគេដំណើរការលេងសុីសងគ្នាយ៉ាងគគ្រឹកគគ្រេងដោយរលូនហើយគេមិនដែលឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សង្កាត់ច្បារអំពៅទី២គាត់ចុះទៅបង្ក្រាបបនល្បែងសុីសងទាំងអស់នោះឡើយហេសហេ..???
ហើយកន្លែងបើកលេងល្បែងសុីសងនេះគឺដំណើរការលេងសុីសងគ្នាធំៗណាស់ដោយមិនចាញ់ល្បែងនៅតាមកាសុីណូឡើយហើយអ្នកញៀនបនល្បែងសុីសងនោះគឺចាប់លេងសុីសងគ្នាដោយប្រមូលផ្ដុំគ្នាមិនខ្លាចជម្ងឺកូវីដនោះទេដោយចាប់ផ្ដើមបើកលេងនៅម៉ោង១ឬម៉ោង២រសៀលរៀងរាល់ថ្ងៃរហូតដល់យប់ហើយការលេងល្បែងសុីដោយរលូននេះគឺនៅភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ដូចនេះមហាជនគាត់សូមសំណូមពរដល់លោកអធិការប៉ូលិសខណ្ឌច្បារអំពៅជួយបង្ក្រាបបនល្បែងសុីសងឬវង់ល្បែងសុីសងខាងលើនេះផង!ព្រោះអីមេប៉ូលិសប៉ុស្ដិ៍ច្បារអំពៅទី២គាត់មិនខ្ចីអើពើបង្ក្រាបនោះទេទំនងបានផលប្រយោជន៍ពីបនល្បែងសុីសងទាំងនោះហើយមើលទៅបានជាមើលរំលងទៅវិញហេសហេ.????៕