ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ ចុះ​ត្រួតពិនិត្យ​ទីតាំង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល​ ​ដើម្បី​បំពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​បន្ថែមទៀត

42

​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​.​កងទ័ព​ជើង គោក បាន​អញ្ជើញ​ចុះទៅពិនិត្យ​ទីតាំង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​កោះធំ​ខេត្តកណ្ដាល បន្ទាប់ពី​មួយរយៈ​នេះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល​មាន​ករណី​ឆ្លង​ជំងឺ covid-19 មាន​ចំនួន​ច្រើន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ការណែនាំ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែល​ប្រចាំការ​នៅ​ទីនោះ ត្រូវ​រៀបចំ​ឲ្យ​មានការ​គម្លាត​សង្គម ការរក្សា​អនាម័យ អនុវត្តតាម​វិធាន​សុខាភិបាល ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នឹងធ្វើ​ការរៀបចំ​បំពាក់​នូវ​គ្រឿង​បរិក្ខា​ពេទ្យ​បន្ថែមទៀត​។ ជាមួយនឹង​ការគិតគូរ​ផ្គត់ផ្គង់​ទៅលើ​ចំណីអាហារ​សម្រាប់​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏ដូចជា​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។​

​បើតាម​របាយការណ៍​ប​ញ្ជា​ក់​អោយដឹងថា​, នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល មាន​មណ្ឌល​ទីតាំង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣​កន្លែង រួមមាន​: -​មណ្ឌល​ព្រែក​ស្ដី​មាន​ចំនួន ១០​នាក់
-​មណ្ឌល ហ ស កោះធំ មាន​ចំនួន​១១០​នាក់​
-​មណ្ឌល​ព្រែក​អ​ង្ចា​រ ជាប់​ស្ពាន​លេខ​៧៧ មាន​ចំនួន​៣៦​នាក់​។ ដោយឡែក​អ្នក​ផ្ទុក​កូ​វីដ​-១៩ នៅ​កាស៊ីណូ​យុង​យ័ន មាន​ចំនួន​៣២​នាក់​, កាស៊ីណូ​ជី​ង​សា មាន​ចំនួន ២​នាក់​, កាស៊ីណូ​ព្រី​ន មាន​ចំនួន​១០២​នាក់ ។ អ្នក​ត្រូវបាន​យក​សំណាក នៅ​កាស៊ីណូ​យុង​យ័ន សរុប ១៣៤៨​នាក់ , កាស៊ីណូ​ជីវ​សា មាន​ចំនួន​៨៥៦​នាក់ ,​កាស៊ីណូ ជីន យ៊ុ​ន (​ព្រី​ន​)​មាន​ចំនួន​១៩៤១​នាក់​, កាស៊ីណូ​ហ្គ្រេ​ន​ដ្រា​ហ្គ​ន មាន​ចំនួន​៩៧២​នាក់​, កាស៊ីណូ​ក្រោម មាន​ចំនួន​៣៣៩​នាក់​, កាស៊ីណូ​កាឡាក់ស៊ី មាន​ចំនួន​៩២១​នាក់ ៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង