ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅ​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ម្នាក់ទៀត​ពាក់ព័ន្ធ​ជាមួយ​អ្នកនាង​អ៊ី​ត​ជា​តារា​កំប្លែង CTN

56

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់ បុរស អាយុ ៤១ ឆ្នាំ (​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជម្ងឺ សេង ចិន្តា ហៅ​អ៉ី​ត ជា​តារា​កំប្លែង CTN) ដែលមាន​ទីតាំងនៅ ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

បច្ចុប្បន្ន​អ្នក​ជម្ងឺ​ម្នាក់នេះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)​។

ចំពោះ​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​ជម្ងឺ មាន​ចំនួន ០៣ នាក់ (​ស្រី ០៣ នាក់​) បន្តទៀត មន្ត្រី​សុខាភិបាល​នឹង​ត្រៀម​យក​សំណាក​ទៅពិនិត្យ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​ជា​បន្តទៀត នៅ​ទីតាំង​ខាងលើ ជា​ចុងក្រោយ អាជ្ញាធរ បានសម្រេច​បិទ​ទីតាំង​នេះ​ជា​បណ្ដោះអាសន្ន​៕​

អត្ថបទដែលជាប់ទាក់ទង