ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ​បូម​ខ្សាច់​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ពេល​បំពេញការងារ​

177

 

​កណ្ដាល ៖ បើ​យោងតាម​របាយការណ៍រ​បស់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា ករណី កម្មករ​បូម​ខ្សាច់​ម្នាក់ ត្រូវ​ខ្សែភ្លើង​អគ្គិសនី​ឆក់​ធ្លាក់ចូល​ទឹក​ក្នុង​រណ្ដៅ​បូម​ខ្សាច់ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០២១​នេះ​
​នៅ​ចំណុច​រណ្តៅ​បូម​ខ្ស​ច់មួយ​កន្លែង​ស្ថិតនៅ​ភូមិ ឈើទាល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ហំ សេង​លី ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​បូម​ខ្សាច់ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើនេះ​។​

​តាម​ការបំភ្លឺ របស់​ឈ្មោះ ហំ រតនា ភេទ ប្រុស អាយុ ១៨​ឆ្នាំ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ បាន​បំភ្លឺ​ប្រាប់​ដល់​សមត្ថកិច្ច​ប៉ូលិស​ថា មុខ​ពេល​កើតហេតុ ដោយ​ជនរងគ្រោះ រួមជាមួយ​ខ្លួន នឹង​ឈ្មោះ សុខ​គ្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែលជា​កម្មករ​បូម​ខ្សាច់​ជាមួយគ្នា នៅ​មុនពេល​កើតហេតុ បាននាំគ្នា​ចុះទៅ​បញ្ឆេះ​ម៉ាស៊ីន​បូម​ខ្សាច់​ដូច​រាល់ថ្ងៃ ដោយ​ឈ្មោះ សុខ គ្រី បាន​ដើរទៅ​មុន​ដល់​ម៉ាស៊ីន​បូម​ខ្សាច់​មុន រួច​បញ្ឆេះ​ម៉ាស៊ីន​បាន​ប្រហែល​១០​នាទី ហើយ​ខ្លួន​នឹង​ជនរងគ្រោះ ចាំ​ទម្លាក់​ប្រេងម៉ាស៊ូត​តាម​ខ្សែ​ទៅតាម​ក្រោយ មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ បាន​ដើរ​ទៅរក​កន្លែង​ម៉ាស៊ីន​បូម​ខ្សាច់​ដែល ស្រាប់តែ​ដើរ​ដល់​ពាក់កណ្តាល (​ដើរ​តាម​បំពង់​ទុយោ​) ក៏បាន​ប៉ះ​ជាមួយ​ជាមួយ​ខ្សែភ្លើង (​ឆក់​) ហើយ​ស្រែក​ឲ្យ​គេឯង​ជួយ​ហើយក៏​ធ្លាក់ចូល​ទឹក​បាត់ទៅ​។ ភ្លាមនោះ​ឈ្មោះ​ហំ រតនា​ភេទ​ប្រុស បានរ​ត់ទៅ​បិទ​ភ្លើង ហើយ​នាំគ្នា ចុះ​ទឹក​រាវរក ជនរងគ្រោះ​ដែល​តែ​រក​មិនឃើញ​សោះ ដោយសារ​ទឹក​មាន​ជម្រៅ​ជ្រៅ​ពេក​។ លុះដល់​ម៉ោង​៩​និង​១០​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​រកឃើញ​ជនរងគ្រោះ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន នគរបាល​ប៉ុស្តិ៍​ឈើទាល បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដោយ​សហការ ជាមួយ​កម្លាំង​ជំនាញ​កោសល្យវិច័យ​ស្រុក​កៀនស្វាយ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការ​ពិនិត្យ​លើ​ជន​គ្រោះ​។​

​ក្រោយពី​ក្រុមការងារ​ពិនិត្យ​រួច ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ឆក់​ច​ន្ត​អគ្គិសនី រួច​ធ្លាក់ចូល​ទឹក​បណ្តាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន មិនមាន​ស្លាកស្នាម ពាក់​ព​ន្ធ័​ជាមួយ​បទល្មើស​ផ្សេង​ឡើយ​។ ចំពោះ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​៕

អត្ថបទដែលជាប់ទាក់ទង