ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋត្រេកអរ ពេលបានទទួលអំណោយ សម្ដេចទាំងទ្វេរនាសម័យកូវីដ

88

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដែលអមដំណើរដោយ អភិបាលរងខណ្ឌនិងចៅសង្កាត់ដោយ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កនៅតាមបន្ទប់ផ្ទះជួល និងនៅតាមខ្នងផ្ទះនិមួយៗនៅ សង្កាត់ទន្លេបាសាក់ចំនួន៣៩៦គ្រួសារ។ ហើយអំណោយចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាគ្រឿងបរិភោគ។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមបថេង សុថុលដោយ បានមានមតិផ្ដាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់ដោយ ប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន និងភ្លើងចង្រ្គានហ្គាសចម្អិនអាហារ ដើម្បីបង្ការអគ្គីភ័យដែលអាច កើតឡើងជាយថាហេតុ ជាពិសេសទៀតនោះ ត្រូវចេះថែរក្សាអោយបានល្អ ក្នុងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង