ប្រជាពលរដ្ឋ៣៤នាក់នៅ សង្កាត់ទន្លេបាសាក់ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ខែ ឧសភា ឆ្នាំ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដែលដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និង លោកព្រុំ សំខាន់ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនដោយ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ទៅចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ,ជនចាស់ជរា និង ជនពិការចំនួន៣៤នាក់ ដែលរស់នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។
នាឱកាសនោះ លោកអភិបាលខណ្ឌចំការមនថេង សុថុល និង លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់ កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការ នយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរព អនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕ដោយសុវណ្ណភូមិ