គ្រួសារខ្វះខាត និងស្រ្តីសម្រាលបានកូនភ្លោះ៣នាក់ បានទទួលអំណោយ ឧបត្ថម្ភពីលោកជំទាវហ៊ុន ម៉ាណានិងឯកឧត្ដមឌី វិជ្ជា
ភ្នំពេញ៖ដោយបានទទួលដំណឹង តាមរយៈការបង្ហោះក្នុងបណ្តាញសង្គមពីអ្នកស្រី ផាត សុខរឿន មានកូនប្រុសម្នាក់ដែលមាន ជំងឺរលាកសួតធ្ងន់ធ្ងរ ទើបនៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ចាត់អោយលោក ជិន ប៊ុនធឿន ចុះទៅសាកសួរ ដល់ទីតាំងដែលគ្រួសារមួយនេះរស់នៅ ហើយក៏បាននាំគាត់ នឹងនិងកូនប្រុសមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅពេលនេះ ។ លើសពីនេះលោកទាំងពីរ ក៏បានរៀបចំជាសម្ភារៈប្រើប្រាស់មួយចំនួន ព្រមគិតគូររកទីជំរក និងផ្តល់ការងារជូន ដល់គ្រួសារមួយនេះផងដែរ ។
សម្ភារៈប្រើប្រាស់សម្រាប់ក្មួយប្រុស និងម្តាយដែលផ្តល់ជូននៅពេលនេះរួមមាន៖
០១⁃ កន្ត្រក់ធំ ១
០២⁃ សម្លៀកបំពាក់ម្តាយ ៤ឈុត
០៣⁃ សម្លៀកបំពាក់កុមារ ៧ឈុត
០៤⁃ ទឹកដោះគោ ២កេស
០៥⁃ ភួយ ១ ក្នើយ១ ក្នើយអោប ១
០៦⁃ កន្សែងក្មេង ១ឈុត
០៧⁃ កន្សែងមនុស្សធំ ១
០៨⁃ ខោទឹកនោម ២ដុំ
០៩⁃ កំប៉ុងទឹកដោះគោ ១ឈុត
១០⁃ ប្រេងខ្យល់ ១ដប
១១⁃ ម្ស៉ៅក្មេង ១កំប៉ុង
១២⁃ ទឹកលាងកំប៉ុង ១ដប
១៣⁃ ប្រដាប់លាងកំប៉ុង ១
១៤⁃ សាប៊ូកុមារ ១ដបធំ
១៥⁃ សាប៊ូកក់សក់ ១ដប
១៦⁃ សាប៊ូដុសខ្លួន ១ដុំ
១៧-ថវិកាចំនួន ៥០ម៉ឺនរៀល ។
សូមបញ្ជាក់ផងដែរថា៖ គ្រួសារអ្នកស្រី ផាត សុខរឿន រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពីរនាក់ប្តីប្រពន្ធនេះមាន មុខរបរជាកម្មករសំណង់ ដែលមានការខ្វះខាត ក្នុងជីវភាព ហើយពុំមានលទ្ធភាពយក កូនមកព្យាបាលនៅភ្នំពេញរហូតដល់បច្ចុប្បន្ន ។
ហើយនៅថ្ងៃដដែល លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ក៏បានរៀបចំសម្ភារៈទារក និងថវិកា មួយចំនួនផ្តល់ជូនស្រ្តីដែលបាន សម្រាលកូនហើយកំពុងសម្រាកព្យាបាលក្នុង មន្ទីរពេទ្យស្រលាញ់ទារក(ពេទ្យជប៉ុន)មានជីវភាពខ្វះខាតចំនួន ១១គ្រួសារដែល ក្នុងនោះមានដូចជា ៖
សម្លៀកបំពាក់ទារក ០៥ឈុត និងថវិកា ៤០ម៉ឺនរៀល ។
ដោយឡែកស្រ្តីសម្រាលបានកូនភ្លោះ ០៣ ទទួលបាន
០១-ដោះគោ ១កេសធំ ស្មើ ១២កំប៉ុង
០២⁃ខោទឹកនោម ៣ដុំ
០៣⁃សាប៊ូទារក ១ដបធំ
០៤⁃ដបដោះគោ ៣ឈុត ស្មើ ៩កំប៉ុង
០៥⁃ទឹកលាងដបដោះគោ ១ដប
០៦⁃ម៉្សៅទារក ១កំប៉ុង
០៧⁃ច្រាស់លាងដប ១
០៨⁃ប្រេងខ្យល់កូនក្មេង ១ដប
០៩⁃ក្រដាស់សើម ២ដុំ
១០⁃ស្រោមដៃជើង ៦ឈុត
១១⁃ឈុតក្មេងប្រុស ១៨ ឈុត
១២⁃ឈុតក្មេងស្រី ៧ឈុត និងថវិកា ០១លានរៀល ៕ដោយសុវណ្ណភូមិ