ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួននារីម្នាក់ ដែលដឹកជនដៃដល់ ទៅធ្វើសកម្មភាពកាច់កម៉ូតូ ហើយប្រើអាវុធបាញ់គំរាមសំលាប់

83

 

ខេត្តកំពង់ចាម ៖​ ​ក្រោយពីបង្រ្កាបក្រុមចោរកាច់កម៉ូតូ មានអាវុធបាញ់គំរាម យ៉ាងសកម្មនៅក្នុងក្រុងកំពង់ចាម ដោយជោគជ័យថ្មីៗនេះ នគរបាល​ផែនការងារ​ព្រហ្មទណ្ឌ​បានពន្លាតដែនសមត្ថកិច្ចរបស់ខ្លួន បន្តតាមចាប់ខ្លួនបក្ខពួករបស់ក្រុមចោរនេះ បន្តទៀត ខណះក្រោយធ្វើ សកម្មភាពបក្ខពួកជាស្រ្តីម្នាក់ បានរត់ទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អោយដឹងថា រូបលោកបានចាត់អោយ កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍​ឯក ចាន់ ហោ​ អនុប្រធានផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប ។
ចុះអនុវត្តដីកានាំខ្លួនលេខ ៤២១ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅ​ក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់​ចាម នៅចំណុចសាលារៀនទឹកលិច ស្ថិតក្នុងឃុំទឹកលិច ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលបង្គាប់ឲ្យនាំខ្លួនឈ្មោះ គី ចន្ថា​ ហៅស្រីមុំ ភេទស្រី​ អាយុ២៥ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ​ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់អោយដឹងថា តាមចម្លើយសារភាពនារីរូបនេះ គឺជាអ្នកដឹកជនដៃដល់ អោយធ្វេី​សកម្មភាព ​ប្រព្រឹត្តបទលើ្មសតាម​រយះកាច់ក ម៉ូតូប្រើកាំភ្លើង​បាញ់គំរាម​ នៅចំណុចភូមិបឹង​កុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។

សូម​រំលឹក​​ថា​ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ​ នគរបាល​បានឃាត់ខ្លួន​ ជនសង្ស័យ​៥នាក់​ ក្នុងនោះ៣នាក់ពាក់ព័ន្ធនឹង ប្រេីអាវុធបាញ់គំរាមប្លន់ យកទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ ដែលកន្លងមកក្រុមនេះ ធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ហើយយក​ទៅលក់នៅរាជធានីភ្នំពេញ និង២​នាក់ទៀតជាអ្នកចាំទទួល ទិញផលចោរ​កម្ម​ នៅចំណុចតាមផ្លូវវិមានឈ្នះឈ្នះ ស្ថិត​នៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បី​បញ្ជូនពួកគេទៅកាន់​ សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ ។

កិច្ច​សហការ​ប្រតិបត្តិការ​នេះចូលរួម ដោយកម្លាំងជំនាញ ផែនការងារនគរ​បាល​ព្រហ្មទណ្ឌ ;​ កម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំ សម្របសម្រួលផ្ទាល់ពីលោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង