ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ ថយក្រោយកិនម៉ូតូ បណ្តាលឱ្យស្ត្រីវ័យក្មេងម្នាក់ ស្លាប់

193

 

កំពង់ស្ពឺ៖ រថយន្តកុងតឺន័រមួយគ្រឿង ថយក្រោយកិនម៉ូតូ និងបណ្តាលឱ្យស្ត្រីវ័យក្មេងម្នាក់ស្លាប់ នៅកន្លែងកើតហេតុ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧នឹង០៥នាទី លើផ្លូវជាតិលេខ៤ (៣៤-៣៥) ចំណុចភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដ១គ្រឿងម៉ាក International ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3A-2246 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-4596 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានឈប់ រួចបានថយក្រោយជាន់ម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8789 អ្នកបើកបរឈ្មោះ កុយ លីដា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលកំពុងឈប់ក្រោយរថយន្ដ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធ ទៅរក្សាទុកនៅ ប៉ុស្តិ៍នគករបាលរដ្ឋបាលត្រាំងគង ដើម្បីដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង