ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី៖ចាត់ចែងឱ្យពេទ្យ ចាក់វ៉ាក់សាំងការពារ កូវីដ លើកទី១ជូនជនចាស់ជរាគ្មានទីពឹង ,ជនវិប្បលៈបញ្ញា,និងជនអនាថា ចំនួន៣៤៣នាក់នៅមណ្ឌសំចតសង្គមកិច្ចរាជថានីភ្នំពេញ ព្រៃស្ពឺ

108

 

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញបានចាត់ ចែងឱ្យមន្ទីរសុខាភិបានរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងការពារ កូវីដ ១៩ លើកទី១ប្រភេទsinopham ជូនជនចាស់ជរាគ្មានទីពឹង ,ជនវិប្បលៈបញ្ញា,និងជនអនាថា ចំនួន ៣៤៣នាក់ នៅមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ព្រៃស្ពឺ ដែលភាគច្រើនជាជនចាស់ជរាគ្មានទីពឹង ,ជនវិប្បលៈបញ្ញា,និងជនអនាថាកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចយុវនិតិសម្បទារនិងអតីតយុទ្ធជនរាជធានីភ្នំពេញ និងជានាយិកាមណ្ឌលសំចតព្រៃស្ពឺនេះ បានឱ្យដឹងថា ៖ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា , លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសង្គមកិច្ច សហការជាមួយ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ នាំគ្រូពេទ្យមកចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងស្តានីតិសប្បទា ក្នុងមណ្ឌលសំចតនេះ ដើម្បីបង្ការ ការពារកុំឱ្យមានឆ្លងជម្ងឺកូវីដ-១៩ ។ លោកស្រីបន្តថា៖នេះជាការគិតគូរគ្រប់ជ្រុងជ្រោយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់តំបន់ ពិសេសអ្នករស់នៅក្នុងមណ្ដលប្រមូលផ្តុំបែបនេះ ចាំបាច់ត្រូវតែផ្តល់វ៉ាក់សាំងជូនពួកគាត់ ចៀសវាងមានជនណាម្នាក់ឆ្លងជម្ងឺ កូវីដ-១៩ មកពីខាងក្រៅជាយថាហេតុណាមួយ ពិតជាឆ្លងរីករាលដាលពេញមណ្ឌលជាមិនខាន ។ ជាមួយនេះ មន្ទីរក៍កំពុងលើកសំណើរសុំគ្រូពេទ្យ ទៅចាក់វ៉ាក់សាំងឱ្យ ជនកំពុងស្តារនីតិសប្បទា ដោយគ្រឿងញៀន នៅមជ្ឈមណ្ឌឱកាសខ្ញុំផងដែរ តែមិនទាន់បានកំណត់ពេលនៅឡើយ ។
ចំណែកលោក ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ដែលដឹកនាំក្រុមការងារ ចុះចាក់វ៉ាក់សាំងនាឱកាសនេះ បានបញ្ជាក់ថា ៖ការចាក់វ៉ាក់សាំងជូនពួកគាត់នេះ ក្រុមការងារមិនបានចេញប័ណ្ណឱ្យគាត់នោះទេ ព្រោះជនទាំងអស់ សុទ្ធតែអត់អត្តសញ្ញាប័ណ្ណ ដូចនេះក្រុមការងារគ្រាន់តែផ្តល់វ៉ាក់សាំង ជូនពួកគាត់តាមបញ្ជីឈ្មោះ ហើយបញ្ជូនឈ្មោះទៅមន្ទីរសុខាភិបាល ដើម្បីបូកទិន្នន័យ បញ្ជូនទៅក្រសួង តាមនីតិវិធី ។
គួរបញ្ជាក់ថា ៖ក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែឧសភានេះ ទាំងក្រុមគ្រូពេទ្យស្រុកប្រតិបត្តិ និងមានការគាំទ្រពីក្រុមគ្រូពេទ្យយោធាផង ខណ្ឌពោធិ៍សែនជ័យ សំរេចចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បានចំនួន ២០៧,៦២៦នាក់ លើចំនួនប្រជាពលរដ្ឋ ជាង ២៨ម៉ឺននាក់ ។ បច្ចុប្បន្ន ខណ្ឌពោធិ៍សែនជ័យ បានចាប់ផ្តើម ផ្តល់វ៉ាក់សាំង លើកទី២ ជូនប្រជាពលរដ្ឋជាបន្ត ហើយក្រោយពីបញ្ចប់លើកទី២ នឹងវិលទៅលើកទី ១ វិញបន្តទៀត ធ្វើយ៉ាងណាឱ្យពលរដ្ឋ ទទួលបានវ៉ាក់សាំង ការពារកូវីដ គ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង