រដ្ឋបាលខណ្ឌបឹងកេងកង អំពាវនាវដល់ ប្រជាពលរដ្ឋមកទទួល ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ស្ដាប់តាមការណែនាំគ្រូពេទ្យ…!
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិង ជាតំណាង លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន បានអោយដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) បានចុះត្រួតពិនិត្យនៃ ដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជួបសំណេះសំណាល ជាមួយក្រុមគ្រូវពេទ្យស្ម័គ្រចិត្តព្រម ទាំងក្រុមការងារ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ចំនួនពីរមណ្ឌលរួមមាន៖
មណ្ឌលទី១អនុវិទ្យាល័យទួលស្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១
មណ្ឌលទីពីរ វត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
ក្នុងនោះផងដែរ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែល មកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩នៅ តាមមណ្ឌលនិមួយៗ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ សូមមេត្តាគោរពតាមការ ណែនាំរបស់មន្ត្រី គ្រូពេទ្យ និងក្រសួងសុខាភិបាល ដើម្បីជៀសផុត ពីជំងឺកូវីដ-១៩ទាំងអស់គ្នាផងដែរ។ដូចនេះចូលអនុវត្តន៍ តាមការណែនាំ នូវ៣ការពារនិង៣កុំ៕ដោយសុវណ្ណភូមិ