ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម នួន ផារ័ត្ន បាននាំយកថវិកា ឯកឩត្តម ប៉ា សុជាតិវង្ស ផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ ក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលប៉ុស្តិ៍ មេភូមិ អនុភូមិ ជំនួយការភូមិ និងកំលាំងសណ្តាប់ធ្នាប់សង្កាត់ នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣

202

 

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ តំណាង ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ ដោយមានការចូលរួមពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខណ្ឌមានជ័យ មកផ្តល់ជូន ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ កំលាំងសណ្តាប់ធ្នាប់សង្កាត់ ចំនួន ២១០ នាក់ នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានកោតសរសើរដល់ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ និងកំលាំងសណ្តាប់ធ្នាប់សង្កាត់ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និងចុះតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្មជូនដល់ថ្នាក់ដឹកនាំ រាជធានី-ខណ្ឌ ក្នុងកំឡុងពេល បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក ។ ទន្ទឹមនឹងនេះ ឯកឧត្ដម អភិបាលរង បានបន្តទៀតថា ក្នុងកំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កន្លងមក សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ គឺជាសង្កាត់ដែលមានអត្រាការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ច្រើន រហូតដល់កំណត់សង្កាត់ទាំង៣ ជាតំបន់ក្រហម ។ យ៉ាងណាម៉ិញ ឯកឧត្ដម អភិបាលរង បន្ថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង របស់បងប្អូន ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ ជំនួយការភូមិ និងកំលាំងសណ្តាប់ធ្នាប់សង្កាត់ បានសហការគ្នាយ៉ាងរលូនចុះផ្សព្វផ្សាយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយពួកគាត់យល់ដឹងកាន់តែច្បាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ បានប្រែក្លាយ ពីតំបន់ក្រហម មកតំបន់លឿងទុំ និងលឿង ហើយចំពោះតំបន់លឿងទុំគឺមានតែផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ និងផ្នែកខ្លះភូមិដំណាក់ធំ២ ផ្នែកខ្លះភូមិដំណាក់ធំ៣ និងផ្នែកខ្លះភូមិទ្រា៤ នៃសង្កាត់ស្ទឹងមានជ័យទី៣ តែប៉ុណ្ណោះ ។ ដូច្នេះ សូមក្រុមការងារ សង្កាត់យើងទាំងអស់បន្តចូលរួមផ្សព្វផ្សាយតាមមូលដ្ឋាន អោយបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល ។

ក្នុងនោះដែរ ឯកឧត្ដម ប៉ា សុជាតិវង្ស បានឧបត្ថម្ភ ក្រុមប្រឹក្សា សង្កាត់ ក្នុងម្នាក់ ១០,០០០០ រៀល, ប៉ុស្តិ៍រដ្ឋបាល ក្នុងម្នាក់ ១០,០០០០ រៀល ។
~មេភូមិ អនុភូមិ ជំនួយការភូមិ ក្នុងម្នាក់ ១០,០០០០ រៀល ។
~សណ្តាប់ធ្នាប់សង្កាត់ ក្នុងម្នាក់ ១០,០០០០ រៀល សរុប ទាំង៣ សង្កាត់ ២១០ នាក់ ស្មើនឹង ២១,០០០,០០០ រៀល ។

អត្ថបទដែលជាប់ទាក់ទង