ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំ តាមOnline ស្តីពីការពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង គោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

154

ភ្នំពេញ៖ លោកណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាប្រចាំក្រសួង ចួលរួមក្នុងកិច្ចប្រជុំ តាមOnline ជាមួយនឹង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២១ -២០៣០ ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ណុប ចាន់ណារិន្ទ ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួង និងបានសំណូមពរ បំពេញបន្ថែម នូវបណ្តាធាតុចូលមួយចំនួន ទៅក្នុងគោលនយោយបាយ ពាក់ព័ន្ធនឹងវិស័យរបស់ ក្រសួងទំនាក់ទំនងជាមួយដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។
សូមបញ្ជាក់ថា ៖ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់ សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ ចេញនូវវិធានការនយោបាយអាទិភាព ក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ ៖ ទី(១) បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី(២) ហេដ្ឋារចនាសម្ពន្ធឌីជីថល ទី(៣) សេវារដ្ឋាភិបាលឌីជីថល ទី(៤) ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ទី(៥) ភាពជាដៃគូរវាងរដ្ឋ និងឯកជន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង