រដ្ឋបាលខណ្ឌកំបូល សូមបំភ្លឺដល់ សារព័មាន ផ្សាយមិនពិតរឿង ការបោះ បង្គោលរបងលើដីកម្មសិទ្ធឯកជនស្របច្បាប់ ដែលមានទីតាំងនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ដូចខាងក្រោម
ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការបោះបង្គោលនៅលេីផ្លូវសាធារណៈ ស្ថិតនៅភូមិស្វាយ សង្កាត់ស្នោរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់អោយក្រុមការងារសំណង់ ភូមិបាលខណ្ឌដឹកនាំដោយលោក កៀង ល័ក្ស អភិបាលរងខណ្ឌ ចុះធ្វេីការពិនិត្យ និងវាស់វែងកំណត់អក្ស័ និងទំហំផ្លូវ បានពិនិត្យឃេីញថា យោងតាមប្លង់ Lmap ផ្លូវនេះមានទទឹង៤ម៉ែត្រ ដោយសារកន្លងមកផ្លូវនេះបងប្អូនប្រជាពលរដ្ឋ ពិសេសរថយន្តដឹកដី និងដឹកទំនិញបានបេីកវាងតាមផ្លូវនេះ ហេីយតែងតែ
ចាក់បំពេញជង្ហុក ជាបន្តបន្ទាប់ ជាហេតុធ្វេីអោយ ទំហំទទឹងផ្លូវបត់ចូលនេះកាន់តែធំ ហេីយដីនេះម្ចាស់មិនទាន់ប្រេីប្រាស់នៅឡេីយ តាមការ ពិនិត្យផ្ទៀងផ្ទាត់ជាមួយប្លង់កម្មសិទ្ធ ឃេឹញថា ការបោះបង្គោលព្រំ គឺបានអនុវត្តន៍បានត្រឹមត្រូវតាមប័ណ្ណកម្មសិទ្ធិស្របច្បាប់ របស់គាត់។
ប៉ុន្តែករណីនេះ ដោយពិនិត្យតាមស្ថានភាពនៃការប្រេីប្រាស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌកំបូល បាននឹងកំពុងបន្តចុះសម្របសម្រួលជាមួយម្ចាស់ដីទាំងសងខាង ដើម្បីចូលរួមបរិច្ចាគដីកម្មសិទ្ធរបស់គាត់ម្ខាង ៣ម៉ែត្រ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព និងបង្ករលក្ខណៈឲ្យកាន់តែងាយស្រួលក្នុងការធ្វើចរាចរឆ្លងកាត់ ផ្លូវនេះដែលធ្វើឲ្យផ្លូវនេះ មានទំហំរហូតដល់ ១០ម៉ែត្រ។
សូមបញ្ជាក់ថា៖ រដ្ឋបាលខណ្ឌ សង្កាត់ និងភូមិ ពុំបានព្រងេីយកន្តេីយ រឺខ្លាចអំណាចខាងណាឡេីយ គឺកំពុងធ្វេីការសម្របសម្រួល ប្រកប ដោយការយកចិត្តទុកដាក់ និងតម្កល់ផលប្រយោជន៏រួមជាធំ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌកំបូល សូមអំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវធ្វេីសកម្មភាពក្នុងន័យញុះញុង បំភ័ន្តមតិសាធារណៈជន ដែល នាំឲ្យមានការភ័ន្តច្រលំ មកលេីការអនុវត្តសកម្មភាពការងាររបស់អាជ្ញាធរខណ្ឌ-សង្កាត់ ភូមិក្នុងការបម្រេីប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្មសិទ្ធិករស្របច្បាប់។
រដ្ឋបាលខណ្ឌកំបូល ស្វាគមន៍ជានិច្ចដល់បងប្អូនអ្នកសារព័ត៌មានដែលរាយការណ៍ក្នុងន័យស្ថាបនា ធ្វេីឲ្យកាន់តែប្រសេីរឡេីងនូវការអភិវឌ្ឍន៍មូលដ្ឋានដេីម្បីជាប្រយោជន៍ប្រជាពលរដ្ឋ៕
សំរិត
