ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនសត្វខ្លាឃ្មុំធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋ ប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅ ការិ យាលយ័ឧទ្យានជាតិជួរភ្នំក្រវាញស្នាក់ការរលាក់កងជើង ខេត្តកំពង់ស្ពឺ

65

 

កំពង់ស្ពឺ៖ កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបាន ប្រជាពលរដ្ឋ យកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅ ការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិ រក្ស។នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់ថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុ ណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃនិងបានយក កូនសត្វខ្លាឃ្មុំដែលជាប្រ ភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ មន្ត្រីឧទ្យានុរក្សបានយកកូន សត្វ ខ្លា ឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រក សត្វព្រៃភ្នំឱរ៉ាល់ ថែរក្សា ឱ្យមា ន សុខភាពល្អហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សត្វខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus)ស្ថិតក្នុងប្រភេទសត្វកម្រនិងជិតផុ តពូជ ( តា មច្បាប់ស្តីពីព្រៃឈើរបស់កម្ពុជា)ហើយ និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ(VU)នៅ ក្នុងបញ្ជីក្រហម IUCNថា ជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក ហើយត្រូវបាន ចាត់ ថ្នាក់ក្នុងឧបសម្ព័ន្ធនៃអនុសញ្ញាCITESមានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខា ង ត្បូងអាស៊ីអាគ្នេយ៍រហូតដល់អាស៊ី ខាង កើត។ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទ ដែលរួមមានព្រៃស្រោងព្រៃពាក់កណ្តាលស្រោងព្រៃល្បោះចម្រុះ។នៅក្នុង ប្រទេសកម្ពុជាសត្វ ខ្លា ឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសានភូមិភាគខាង កើ ត ភូមិភាគខាងជើង និងភូមិភាគនិរតីនៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំជាប្រភេទសព្វាសី សត្វស៊ី ចំ ណី ចម្រុះ រួមមាន រុក្ខជាតិ និង សត្វ។

ខ្លាឃ្មុំធំអាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅអំឡុងពី ខែ មិថុនា-កក្កដា ហើយបង្កើតកូន នៅអំឡុង ខែវិច្ឆិកា-មីនានិងជាទូទៅបង្កើតកូនម្តងបានពី១ ទៅ ២ក្បាល។សត្វខ្លាឃ្មុំអាចរស់បានរហូតដល់អាយុជាង៣០ ឆ្នាំ។សត្វខ្លាឃ្មុំទទួលរងការ គម្រា ម កំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់និងជួញដូរ សត្វ ព្រៃខុសច្បាប់ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំ ធំត្រូវបាន ថយ ចុះ ដោ យ សារតែការបាត់បង់ទីជម្រក ការខ្វះខាត ទីតាំងរកចំណី និងការប របាញ់ដើម្បី យក សំ ណា ក ធ្វើ អាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។
លោករដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែលរកប្រក បរបរដាក់អន្ទាក់សត្វសូមបញ្ឈប់ សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើ យបើមន្ត្រីអនុវត្តច្បាប់ចាប់បាននឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

 

លោកក៏បានអំពាវនាវ ដល់ពលរដ្ឋ ដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃ ជួយ សុខ ភា ព ខ្លួនល្អរឹងមាំ គួរបោះបង់ ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាពតែធ្វើ ឱ្យប៉ះពាល់សុខភាពដោយ សារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយ ដើម្បីបញ្ឈប់ការបរបាញ់ និង ដាក់អន្ទាក់ខុសច្បាប់។ លោកបានឱ្យដឹងថានៅក្នុងរយៈពេល៨ ខែមកនេះ អន្ទាក់ជាង២ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្ម ជាតិជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល ។

សូមបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃ ភា គខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជា ងគេក្នុ ងចំ ណោម ប្រ ភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និង មាន ឆ្នូតពណ៌លឿងខ្ចី រាងដូចអក្សរវេនៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូចនិងមាន ប្រវែងក្បាលដងខ្លួនពី ១២០០ទៅ ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី១១០ទៅ១៥០ គីឡូក្រាម ។ រីឯញីមានទម្ងន់ពី៦៥ទៅ៩០គីឡូក្រាម។ប្រអប់ជើងមាន ទម្រង់ស្រដៀងនឹងប្រអ ប់ជើងមនុស្ស ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង