ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី៖រហូតមកដល់ពេលនេះ មិនធ្លាប់ឮប្រជាជន និងសហគមម៉ាឡេស៊ីដែលកំពុងរស់នៅរកស៊ី បំពេញការងារនៅកម្ពុជានិងរាជធានីភ្នំពេញនិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ

19

ភ្នំពេញ៖ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានលើកឡើងថា៖រហូតមកដល់ពេលនេះលោកមិនធ្លាប់ឮប្រជាជន និងសហគមម៉ាឡេស៊ីដែលកំពុងរស់នៅរកស៊ីនៅបំពេញការងារនៅកម្ពុជានិងនៅរាជធានីភ្នំពេញនិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរ ពីកម្ពុជាដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ,កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័បង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំងឡាយ។
នេះជាការវាយតំលៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជានារសៀលថ្ងៃទី១៣ឧសភា ២០២៥ក្នុងឧិកាសជួបសវនការជាមួយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោ៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានលើកឡើង ពីដំណើរការវិវឌ្ឍន៏របស់រាជធានីភ្នំពេញពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយចាត់ទុកទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ីគឺជាទំនាក់ទំនង និងកិច្ចសហការ យ៉ាងរលូនពីអតិតះកាល។តែទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៏ប៉ុល ពតទើបនៅឆ្នាំ១៩៩១ទើបភ្ជាប់ទំនាក់ទំនងនេះឡើងវិញ។ឯកឧត្តមឃួង ស្រេង គូសបញ្ជាក់ទៀតថា៖ថ្វីត្បិតយើងមានជំនឿសាសនាផ្សេងគ្នា  តែយើងមានគោលនយោបាយរួមគ្នា កម្ពុជាគ្មានការរើសអើង និងប្រកាន់ពូជសាសន៏អ្វីនោះទេ។កម្ពុជាគ្មានជំលោះសាសនាទេ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្ត្រីតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដមនីយ៏កម្មសាសនាគឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។
ឯកឧត្តមអភិបាលបានបន្តទៀតថា៖មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេទើបស្គាល់តំលៃពិតនៃសន្តិភាព។រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាប្តេជ្ញារក្សាសន្តិភាពនេះឲ្យិបាន។
ឯកឧត្តមSaharu  ddin Onnឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានប្រគល់លិខិតអញ្ជើញដល់ឯកឧត្តមឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសិទធូរកិច្ចដែលម៉ាឡេស៊ីនឹងប្រារព្វធ្វើនៅខែតុលាខាងមុខនៅរដ្ឋសាលាង៉។ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជំរាបជូនឯកឧត្តមឃួង ស្រេង ពីគោលបំណងចង់រៀបចំឲ្យមានការតាំងពិពណ៏ម៉ាឡេស៊ីនៅផ្លូវថ្មើរជើង មាត់ទន្លេនាខែសីហាខាងមុខនេះដែរ។ជាការឆ្លើយតបឯកឧត្តមអភិបាលបានស្វាគមន៏ចំពោះគោលបំណងនេះនិងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានាពេលមានបំណង ចង់រៀបចំពិពណ៏តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង