ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីនកម្ពុជា និងវិស័យឯកជន បានចុះហត្ថលេខា រួមសហប្រតិបត្ដិការណ៏ ជួយសង្គ្រោះជន ពិការ ដោយសារមីន

369

ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា និងវិស័យឯកជន បានចុះហត្ថលេខា រួមសហប្រតិបត្ដិការណ៏គ្នា ជួយសង្គ្រោះជនពិការ ដោយសារមីន ដោយ មានការចូលរួម ពីលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ នៃអាជ្ញាធរកម្ពុជាគ្រប់ គ្រងសកម្មភាពកម្ចាត់មីន និងលោក វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២១ នៅCambo dian CountryClubHotel-Phnom Penh (CC) ខណ្ឌពោធិ៏សែនជ័យ ។

ក្នុងឱកាសពិធីចុះហត្ថលេខានេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន បានបញ្ជាក់ថា៖ សកម្មភាព ការងារ អាជ្ញាធរមីនកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាត់មីនជាង២០ឆ្នាំមកនេះ និងរំដោះដី ជួនប្រជាពលរដ្ឋរបស់យើង ដើម្បីបង្កបង្កើនផលបានជាង២០០០ គីឡូម៉្រែត ក្រឡា ដោយមានការចូលរួមគាំទ្រផ្ដល់ថវិកា ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានការគាំទ្រ ពីវិស័យឯកជន ជាច្រើន ដើម្បីធ្វើសហប្រតិបត្ដិការលើការងារ ដោះមីន ជូនប្រជាពលរដ្ឋ ឲ្យរួចចាកផុតពីគ្រោះថ្នាក់ ដោយសារមីន ។

លោកបានបន្ដថា៖ ជាក់ស្ដែងថ្ងៃនេះ យើងបានចាប់ដៃគូចុះហត្ថលេខារួមគ្នាជាមួយវិទ្យា ស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា CMAAនិង ផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំណេះដឹង ដល់បងប្អូនប្រជាពលរដ្ឋ ដល់ជនដែលងាយរងគ្រោះ ពិសេស ជនពិការដោយ សារមីន ហើយមិនមានជំនាញវិទ្យាស្ថាននិង សមាគមCGTI និងផ្ដល់វគ្គបណ្ដុះ បណ្ដាលផ្នែកកាត់ដេរ ដល់ពួកគេ ដើម្បីបានការងារធ្វើ ផ្នែកវិស័យកាត់ដេរនេះ ។

ការងារបោសសម្អាតមីន ឲ្យអស់ពីទឹកដីកម្ពុជាវិទ្យាស្ថាន និងសមាគមបានចូលរួមផ្ដល់ជាថវិកាចំនួន៥០០០ ដុល្លារ ហើយ
អាជ្ញាធរមីនកម្ពុជា និងយកថវិកានេះ ធ្វើជាស្លាក ប៉ាណូដើម្បីធ្វើការផ្សព្វផ្សាយ នៅសហគមន៏ ដែលងាយរងគ្រោះនៅជនបទ និងថវិកានៅសល់ ចំនួនទៀត ជួយទៅជនដែល គ្មានលទ្ធភាព និងអត់ការងារធ្វើ ។
ជាមួយគ្នានេះដែរ លោក វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា បានបញ្ជាក់ថា៖ យើងដឹងហើយថាបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានរងគ្រោះដោយសារមីន
និងមួយផ្នែកទៀតពួកគាត និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អត់ការងារធ្វើ ដើម្បីចិញ្ចឹមជីវិតគ្រួសារ របស់ពួកគាត់ ។

លោក វ៉ាន់ ស៊ូអៀង បានបន្ដថា៖ ខ្ញុំមានសេចក្តី សោមនស្សក្រៃលែង ដែលបានចុះហត្ថលេខា លើច្ចព្រមព្រៀងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនដែលជាអាជ្ញាធររបស់រដ្ឋាភិបាលដែលអនុវត្តបេសកកម្មកម្ចាត់មីន ជួយជនរងគ្រោះដោយសារមីន និងបានចូលរួមអប់រំជាមួយ ពលរដ្ឋអំពីហានិភ័យដោយសារ មីន។
លោកបន្ដថា៖ ដោយមើលលើទិដ្ឋភាពនេះ យើងពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមដំណើរជាមួយអាជ្ញាធរមីន ហើយអាច រួមចំណែកតាមវិធីតូចណាមួយឲ្យទទួលបាន ជោគជ័យបន្ថែមទៀតរបស់អាជ្ញាធរមីន នាពេលអនា គត សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥របស់អាជ្ញាធរមីន និងអស់គ្រាប់មីនពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង