អភិបាលខណ្ឌឫស្សីកែវ នាំអំណោយ សម្ដេចតេជោហ៊ុនសែន ជូនដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួ
ភ្នំពេញ៖នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅក្នុងសាលាសង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក មានរៀបចំពិធីសំណះសំណាល ជាមួយបងប្អូនគ្រួសាររងគ្រោះស្លាប់ដោយជម្ងឺកូវុិដ ១៩ ក្រោមអធិបតី លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមន្រ្តីការិយាល័យជំនាញនៃរដ្ឋបាលខណ្ឌ និងរួមមានការអញ្ជើញចូលរួម:លោកលោកស្រីចៅសង្កាត់លោកចៅសង្កាត់រងទី១ក្រុមប្រឹក្សាសង្កាត់និងមន្ត្រីសាលាសង្កាត់ ។
លោកអភិបាលខណ្ឌ បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គសេនាបតីតេជោរ ហ៊ុនសែន នាយករដ្ឋមន្ត្រីជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៩ គ្រួសារ ដោយគ្រួសារសព ០១ នាក់ ទទួលបានថវិកាចំនួន ២,០០០,០០០រៀល និងគ្រឿងឧបភោគ-បរិភោគជូនគ្រួសារសពខាងលើនេះ ក្នុង១គ្រួសារ អង្ករចំនួន ២៥គ.ក្រ មីចំនួន ០១កេះ ត្រីចំនួន ១០កំប៉ុង និងទឹកស៊ីអុីវចំនួន ០១យួរ អាវរងារមួយកញ្ចប់ផងដែរ៕