ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តោះ ! ស្ដាប់ខ្មោចជជែកគ្នា

83

ភ្នំពេញ ៖ មនុស្សយើងឲ្យតែចេះស្វែងយល់ គឺពិតជារ្បានចំណេះដឹងដាក់ខ្លួនបន្ថែមមិនខានឡើយ ។មិនចង់អួតខ្លួនឯងទេនាយខ្ញុំនៅជាមួយ
ព្រះឥន្ទ្រយូរៗ ចេះស្ដាប់ភាសាខ្មោចដែរតើ ។

ឥឡូវនេះភាសាស្ថាសនសួគ៌ក៏ចេះស្ដាប់ ភាសាមនុស្សក៏ចេះស្ដាប់ភាសាស្ថាននរកក៏ចេះស្ដាប់ ។និយាយលាក់បាំងអីពីមុនព្រះឥន្ទ្រ
ប្រើទៅស្ថាននរកម្ដងៗខ្ញុំប្រើតែកាយវិការនិយាយជាមួយស្ដាចខ្មោចប៉ុណ្ណោះតែពេលនេះចេះស្ដាប់ហើយចេះនិយាយទៀតទោះបីចេះមិន
ច្រើនក៏អាចប្រាស្រ័យទាក់ទងគ្នាបានដែរ ។ថ្ងៃមុនស្ដាប់ឭខ្មោចពីរនាក់និយាយគ្នា ៖
ខ្មោចទី១:៖នែហេតុអីបានជាឯងស្លាប់?
ខ្មោចទី២៖ខ្ញុំច្រទ្បំចូលទូរទឹកកកដែលមុនដំបូងឡើយវាគ្រាន់តែរងារប៉ុណ្ណោះតែបន្ទាប់មកចាប់ផ្តើមកកដកដង្ហើមលែងបានហើយក៏ដាច់ខ្យល់ស្លាប់ទៅ។

ខ្មោចទី១:៖ឯងស្លាប់ដូចជាវេទនាដល់ហើយអ្ហាស់។
ខ្មោចទី២:៖ចុះឯងវិញម៉េចបានស្លាប់ដែរ?
ខ្មោចទី១:៖មកពីអញគាំងបេះដូងហ្នឹងហ្នា។
ខ្មោចទី២៖ចុះរឿងរ៉ាវយ៉ាងម៉េចបានជាគាំងបេះដូងស្លាប់បែបនេះតើឯងមានជម្ងែបេះដូងឬ ?

ខ្មោចទី១៖ទេ!ប្រពន្ធខ្ញុំលួចផិតខ្ញុំ។ពេលខ្ញុំត្រទ្បប់មកផ្ទះបានឃើញស្បែកជើងប្រុសមួយគូរក៏ស្ទុះចូលក្នុងបន្ទប់ដេកឃើញតែប្រពន្ធខ្ញុំនៅក្នុងនោះ។ នាងអត់មានសម្លៀកបំពាក់អ្វីទេ ខ្ញុំដឹងថាមានបុរសម្នាក់នៅក្នុងផ្ទះដោយសារមានអ្នកជិតខាងបានប្រាប់ខ្ញុំ។ប្រពន្ធខ្ញុំដែល ឈរខ្លួនទទេហើយភ័យណាស់។ ខ្ញុំរត់រកបុរសនោះពេញផ្ទះក្នុងបន្ទប់កូនខ្ញុំបន្ទាប់មកក្នុង ចង្រ្កានបាយ ក្នុងបង្គន់ ក្នុងបន្ទប់ទឹកបន្ទប់ទឹក ក្នុងទូរខោអាវ ក្នុងបន្ទប់ហូបបាយ នៅតែរកមិនឃើញ។ដោយខ្ញុំ ហត់ពេកខ្ញុំក៏គាំងបេះដូងស្លាប់ទៅ។

ខ្មោចទី២៖ពេលនោះខ្មោចទី២បានបន្ទោសទៅខ្មោចទី១ថាអាភ្លើបើសិនឯងរកមើលក្នុងទូរទឹកកកយើងមុខជាបាននៅរស់ទាំងអស់គ្នាដល់ពេលនេះជាមិនខានឡើយ ។ ហេស ! ហេ !ចេះស្ដាប់ភាសាខ្មោចម្យ៉ាងដែរគ្រាន់នឹងលួចស្ដាប់ខ្មោចវានិយាយគ្នាដែរហ្នា ៕

អត្ថបទដែលជាប់ទាក់ទង