ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : សេតវិមានផ្អើលខ្លាច រុស្សី វាយ ចូលអ៊ុយក្រែន

71

ភ្នំពេញ ៖ និយាយមែនទែនទៅមិនមែនចង់បង្អាប់ លោកប្រធានាធិបតីបាយដិនបានដិនទេ តែប្រធានាធិបតីអាមេរិករូបនេះហាក់ដូចជាភ័យ
ហួសហេតុពេកហើយ ពីរឿងរុស្ស៊ីវាយអ៊ុយក្រែន ។
នៅសុខៗលោកប្រធានាធិបតីបាយដិន បានបញ្ជាអោយពលរដ្ឋអាមេរិកនៅអ៊ុយក្រែន ចាកចេញជាបន្ទាន់ព្រោះបើសង្គ្រាមផ្ទុះទ្បើងហើយគាត់មិនអាចបញ្ជូនយន្តហោះទៅជន្លៀសចេញបានទ្បើយ។
រាល់ថ្ងៃការចរចារផ្នែកការទូតចេះ តែដំណើរការតែបានផលតិចតួច ទន្ទឹមនិងនេះរុស្សីដាក់ពង្រាយទ័ព រឹតតែច្រើនទ្បើងទាំងជើងគោក ជើងទឹក ជើងអាកាសហ៊ុព័ទ្ធអ៊ុយក្រែនជុំជិតអស់រួចហើយ។អ៊ុយក្រែនជាតំបន់ទ្រនាប់រវាងរុស្សីនិងណាតូ បើរុស្សីអោយអ៊ុយក្រែនចូលណាតូ ដូចជាផ្ដល់ឧិកាសអោយខ្លាឬចចកមកឈរនៅមុខផ្ទះយ៉ាងដូច្នោះដែរ។ អ៊ុយក្រែនសំខាន់ចំពោះសន្តិសុខ និងសុវត្ថិភាពរុស្សីជាងចំពោះណាតូ។
សម្រាប់លោកពូទីនទំនងជា ពុំមានជំរើសអ្វីក្រៅពីវាយលុកចូលអ៊ុយក្រែន ហើយលើកបន្តុបមនុស្សស្និទ្ធ និងរុស្សីដើម្បីគ្រប់គ្រងអ៊ុយក្រែនទ្បើយ។ ការវាយលុកកម្រឹតណានោះអាស្រ័យ លើប្រតិកម្មពីអាមេរិកនិងណាតូ ដែលចារកម្មរុស្សីកំពុង ស្ទាបស្ទង់បច្ចុប្បន្ននេះ។

កាលពីយុគសម័យត្រកូល”ប៊ូស “ធ្វើជាប្រធានាធិបតីនិយាយពីងាកវ៉ៃៗ គឺវ៉ៃឡើងខ្ទេចអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ចុងក្រោយគឺ
អាមេរិកជាអ្នកចាញ់ព្រោះអ្វីដែល ជាគោលបំណងអាមេរិកយកមក ធកវើជាលេសវ៉ៃនោះ គឺរកមិនឃើញឡើយគឺបានទទួលត្រឹមតែសោកនាដ
កម្មដោយសារយន្ដហោះ ភេរវកម្មបុកកំទេចអគារភ្លោះតែប៉ុណ្ណោះ ។
ពេលនេះចូលដល់ឈុតរឿង អ៊ុយក្រែន និង តៃវ៉ាន់ទៀតហើយតើល្ខោនមួយនេះអាមេរិក និង លោកពូទីនសំដែងឬក៏អត់ហ្ន ?បើ
សិនជាសំដែងតើមានប៉ុន្មានភាគទើប ចប់ទៅ ? ចេះតែឆ្ងល់ក៏ចេះតែសួរៗទៅ ៕

អត្ថបទដែលជាប់ទាក់ទង