ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង​និយាយ​ថា បើកូរ៉េខាងត្បូងជ្រើស យកការប្រឈមដាក់គ្នាដោយយោធា កម្លាំងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នឹងត្រូវតែវាយប្រហារ

80

​កូរ៉េខាងជើង​ ៖ ប្អូនស្រីរបស់​មេដឹកនាំ​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​កូរ៉េខាងជើង​មិន​ចង់បាន​ការ​ផ្ទុះ​សង្គ្រាម​ទេ ប៉ុន្តែ​បើ​កូរ៉េខាងត្បូង​ជ្រើស​យក​ការ​ប្រឈម​ដាក់គ្នា​ដោយ​យោធា ​ឬ​ប៉ុនប៉ង​គិត​ចង់​វាយប្រហារ​នោះ​ កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹង​ត្រូវតែ​វាយប្រហារ​។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា លោកស្រី Kim Yo Jong ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល និង​គណបក្ស​កាន់អំណាច​បាន​និយាយ​ថា វា​ជា​កំហុស​ឆ្គង​ដ៏​ធំ សម្រាប់​រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុង​ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ថ្មីៗពិភាក្សា​ការវាយប្រហារ​លើ​កូរ៉េខាងជើង។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក Suh Wook បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​របស់​ប្រទេស​លោក​មាន​មី​ស៊ី​ល​ជាច្រើន​ប្រភេទ ដែល​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ភាព​ច្បាស់​លាស់ និង​មាន​កម្លាំង​ខ្លាំងក្លា ដោយមាន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ណាមួយ​ភ្លាមៗ​ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​កាន់​តែ​ច្រើន​នៅ​ឆ្នាំនេះ ហើយ​ក្រុម​មន្ត្រី​កូរ៉េខាងត្បូង និង Washington បារម្ភ​ថា ​កូរ៉េខាងជើងអាច​ត្រៀម​បន្ត​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ជា​លើកដំបូង​ចាប់​តាំងពី​ឆ្នាំ​២០១៧ ស្រប​ពេល​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ជាប់​គាំង​៕

អត្ថបទដែលជាប់ទាក់ទង