ចិនបានបាញ់បង្ហោះ ផ្កាយរណបថ្មីចំនួន ៣គ្រឿងទៅកាន់ទីអវកាស
ចិន ៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបថ្មីចំនួន បីឡើងទៅទីអវកាសដោយជោគជ័យពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងកាលពីថ្ងៃចន្ទ។
សារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា ផ្កាយរណប Shijian-23, Shiyan-22A និង Shiyan-22B ត្រូវបានបាញ់បង្ហោះនៅលើកំណែកែប្រែនៃរ៉ុក្កែតដឹកជញ្ជូន Long March-7 នៅម៉ោង 6:00 ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ផ្កាយរណប Shijian-23 ត្រូវបានប្រើជាចម្បងសម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ និងការផ្ទៀងផ្ទាត់បច្ចេកទេស ខណៈដែលផ្កាយរណប Shiyan-22A និង Shiyan-22B បម្រើការសាកល្បងផ្ទៀងផ្ទាត់ក្នុងគន្លងនៃបច្ចេកវិទ្យាថ្មីៗ ដូចជាការត្រួតពិនិត្យបរិស្ថានអវកាស។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី 459 នៃស៊េរីរ៉ុក្កែត Long March ៕
