ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺថា៖ ព្រះពុទ្ធសាសនាមិនអាចខ្វះបាន ដើតួនាទីដ៏សំខាន់ ក្នុងសង្គមអប់រំមនុស្សឲ្យចេះគោរពនិងស្រឡាញ់គ្នាធ្វើអំពើល្អ

88

កំពង់ស្ពឺ៖ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភាប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធសាលធម្មសភា សមិទ្ធផលនានា នៅវត្តកោះពន្លាជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២៣។ និមន្និមន្តនិងអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត,លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តលោក លោកស្រី ក្រុមការ ងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ បង ប្អូនប្រជាពលរដ្ឋប្រមាណ ៧០០ នាក់។

ក្នុងឱកាសនោះលោក ហ៊ុន ម៉ានី បានសម្តែងការត្រេកអរជាមួយព្រះតេជគុណ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ព្រោះថា ព្រះពុទ្ធសាសនាមិនអាចខ្វះបានដើតួនាទីដ៏សំខាន់ ក្នុងសង្គមអប់រំមនុស្សឲ្យចេះគោរពនិងស្រឡាញ់គ្នាធ្វើអំពើល្អ ។ ជាពិសេសលោកយាយលោកតា និងប្រជាពលរដ្ឋឃុំអមលាំងដែលបានទទួលសមិទ្ធផលថ្មីៗ ជាច្រើន ជាពិសេសសាលធម្មសភានៅក្នុងវត្តកោះពន្លាជ័យ ដែល នឹងដើរតួនាទីបំពេញតម្រូវការនានាក្នុងវត្ត បម្រើដល់ព្រះពុទ្ធសាសនា និងជាទីសក្ការៈសម្រាប់ ពុទ្ធសាសនិក។ ជាមួយគ្នានេះដែរអ្នកតំណាងរាស្ត្របានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះ តេជគុណ សាន សាន់ ព្រះគ្រូចៅអធិការវត្តពន្លាជ័យ ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំកសាងសមិទ្ធផលទាំងនេះឡើង។
លោកហ៊ុន ម៉ានី ក៏សូមអគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោក ស្រី និងពុទ្ធបរិស័ទទាំងអស់ ដែលបានសប្បុរស បរិច្ចាកកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា ដើម្បីចូលរួមកសាងសមិទ្ធិផលជាបន្តបន្ទាប់ក្នុងខេត្តកំពង់ស្ពឺ។ ប្រការនេះគឺបានគិតគូរ និងយកចិត្តទុកដាក់ដល់ជីវ ភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈគម្រោងជួសជុល ស្តារ សាងសង់ផ្លូវ ស្ពាន សាលារៀន មន្ទីរ ពេទ្យ និងវត្តអារាម និងសមិទ្ធផលផ្សេងៗទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។

អ្នកតំណាងរាស្ត្របានរំលឹកដែរថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានចូលរួមចំណែកនៃភាគជោគជ័យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយមានការអត់ធ្មន់ យោគយល់ គាំទ្រវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល ក្រោមការអំពាវនាវដោយរាជរដ្ឋាភិបាល ។
លោក វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុ រសជន ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិត ខំកសាងសមិទ្ធផលនានាជូនដល់ប្រជាជនជាហូរហែ។ លោកបានបន្ថែមថា តាមរយៈសមិទ្ធិផលទាំងឡាយ ខាងលើនេះយើងមិនអាចបំភ្លេចបានតម្លៃនៃ សន្តិភាព ដែលតាមរយៈសន្តិភាពដែលយើងថែរក្សា យើងនឹងអាចទទួលបានសមិទ្ធផលជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា៖ ចូលឆ្នាំ២០២៣នេះក្រៅពីសមិទ្ធ ផលថ្ងៃនេះ បងប្អូនឃុំអមលាំងទើបតែប្រកាសបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង ១៥.៥ គីឡូម៉ែត្រ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះជ្រាវ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២៕ សំរិត

អត្ថបទដែលជាប់ទាក់ទង