ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ជ្រោយចង្វារ ​ស្រាវជ្រាវ​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សា​

54

​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ កាលពី​ថ្ងៃ​២២​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ល្វា​ ផ្លូវលំ​ ភូមិ​ល្វា​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​យក​កាំបិត​ផ្គាក់​កាប់​ និង​យក​ខ្សែក្រវាត់​ក្បាល​ដែក​វាយ​ ។​

​ជន​រង​គ្រោះ​ចំនួន​០២​នាក់​រួម​មាន​៖​ ១-​ ឈ្មោះ​ ជា​ លី​ដេ​ត​ ភេទ​ប្រុស​ មុខរបរ​ កម្មករ​សំណង់​ ទីលំនៅ​ ផ្លូវលំ​ ភូមិ​ល្វា​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ២-​ ឈ្មោះ​ ទុំ​ សា​រ័​ត្ន​ ភេទ​ប្រុស​ មុខរបរ​ ជាងដែក​ ទីលំនៅ​ ផ្លូវលំ​ ភូមិ​ល្វា​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៦​នាក់​រួម​មាន​ ៖​ ១-​ ឈ្មោះ​ ស​ ប៊ុ​ន​សេង​ ភេទ​ប្រុស​ មុខរបរ​នៅផ្ទះ​ ទីលំនៅ​ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ (​ជន​ដៃដល់​)​។​ ២-​ ឈ្មោះ​ ឆ​ន​ សុ​ថា​ត់​ ភេទ​ប្រុស​ មុខរបរ​ ជាង​ពិ​ដាន​ ទីលំនៅ​ ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​ ៣-​ ឈ្មោះ​ ពត​ ចាន់​ជំនោរ​ ភេទ​ប្រុស​ មុខរបរ​ នៅផ្ទះ​ មាន​ទីលំនៅ​ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​ ៤-​ ឈ្មោះ​ អ៊ុ​ក​ ផល្លាប​ ភេទ​ប្រុស​ មុខរបរ​ ផ្សារ​ដែក​ ទីលំនៅ​ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។​ ៥-​ ឈ្មោះ​ យឹ​ម​ មក​រា​ ភេទ​ប្រុស​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ ៦-​ ឈ្មោះ​ ឌឹ​ម​ មិថុនា​ ភេទ​ប្រុស​ មុខរបរ​ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ ទីលំនៅ​ ផ្លូវលំ​ ភូមិ​ក្បាលកោះ​ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ដកហូត​ ៖​ កាំបិត​ផ្គាក់​ដង​ឈើ​ឬ​ស្សី​ ចំនួន​០១,​ ខ្សែ​ក្រ​វ៉ា​ត់​ក្បាល​ដែក​ ចំនួន​០១​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង