ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង និងរថយន្ត បណ្តាលឱ្យបុរសម្នាក់រងរបួស និងខូចខាត កន្ទុយសណ្តោងរថយន្ត១គ្រឿង និងស៉ីទែនដឹកប្រេង ២ធុង

80

កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានអោយដឹងថា នាយប់ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថភ្លើង និងរថយន្ត គឺតាំងពីម៉ោង៧យប់ រហូតដល់ម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែមករា ។

គ្រោះថ្នាក់នេះបណ្ដាលអោយរបួសស្រាល បុរសម្នាក់ ខូចខាត កន្ទុយសណ្តោងរថយន្ត១គ្រឿង រ៉ៃ និងស៉ីទែនដឹកប្រេង ២ធុង(ប្រេងពេញ) កើតហេតុវេលាម៉ោង ១៨.៣០នាទី ថ្ងៃ២៦ ខែមករា ឆ្នាំ២០២៣ ចំណុចផ្លូវរថភ្លើង ភូមិអង្គខ្លើ ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៕

អត្ថបទដែលជាប់ទាក់ទង