ឆេះផ្ទះ នៅសង្កាត់ផ្សារដេប៉ូ២ បណ្ដាលឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ មានករណីឆេះផ្ទះ នៅសង្កាត់ផ្សារដេប៉ូ២ បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវលេខ២៣៣ កែងផ្លូវលេខ ១៣៨ នៅសង្កាត់ផ្សារ ដេប៉ូ២ ខណ្ឌទូលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ក្រុមពន្លត់អគ្គិភ័យ ទើបរកឃើញជនរងគ្រោះចំនួន២ នា ក់ស្លាប់ ដោយរលាកភ្លើងធ្ងន់ធ្ងរ សរុបក្នុងគ្រោះអគ្គិភ័យនេះ បណ្តាលឱ្យមានអ្នករបួសធ្ងន់ធ្ងរម្នាក់ និងស្លាប់២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ៕
