ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការមាន គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅខេត្តកំពត នឹងក្លាយគម្រោង ប្រវត្តិសាស្ត្រផ្លាស់ប្តូរ មុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍

149

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្ត កំពត លេចចេញជារូបរាងហើយនោះ នឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងផ្លាស់ប្តូ រមុខ មាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍។ នាឱកាសអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ – Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៣០ មករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធា រណការ និងដឹកជញ្ជូន បានលើកឡីងពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់ កំពង់ ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមាន ភាព ងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

លោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គម្រោងនេះត្រូវ បានសិ ក្សាលម្អិតរួច រាល់ ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរក បានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ ផងដែរ»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីការអភិវឌ្ឍលើវិ ស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ចូន និងភស្តុភារកម្ម គឺនៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិ ត្តទុកដាក់ ជាខ្លាំង។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិ បាល ក៏មានគម្រោងនឹង កែប្រែមុខមាត់ខេ ត្តព្រះសីហនុទាំងមូល ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចពិសេស ដោយរួមបញ្ចូលទាំងវិស័ យដឹ កជញ្ជូន កំពង់ផែ ភស្តុភារកម្ម រោងចក្រថាមពល ទេស ចរណ៍ បដិសណ្ឋារកិច្ច នឹងប្រមូល ផ្តុំនៅទីនោះ។
ក្នុងជំនួបនោះដែរលោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានថ្លែងបញ្ជាក់ថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រា ប់ គម្រោង អភិវឌ្ឍន៍ SMBC គឺមានបទ ពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្ត នូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការ ជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាល កម្ពុជា។
ឆ្លៀតឱកាសនេះដែរ SMBC កំពុងស្វែករកឱកាស ក្នុងការវិនិយោគ ចំពោះបណ្ដា គម្រោងថ្មីៗ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសគឺនៅក្នុងវិស័យភស្តុភារកម្ម និងវិស័យកំពង់ផែ។ ជាងនេះ ទៅទៀតមានគម្រោងធំៗចំនួន២ ដែល SMBC ផ្ដោតការចាប់ អារម្មណ៍ជាខ្លាំងក្នុងការផ្តល់ហិរញ្ញប្បទាន រួមមាន៖ គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត និងគម្រោងការអភិវឌ្ឍន៍ផែនការមេភស្តុភារកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងផែនការមេនេះមានគម្រោងជាង៣៣២ គម្រោង ជាមួយនឹងទឹកប្រាក់ជាង ៤៨ពាន់លានដុល្លារ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង