ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្តដឹកសាំង ពេលកំពុងបូបប្រេងដាក់ ក្នុងស្ថានីយ៍នៅខេត្ត​កំពង់​ស្ពឺ​

147

នគរបាល​ខេត្ត​កំពង់​ស្ពឺ​ឱ្យ​ដឹង​ថា ​នៅពាក់កណ្ដាល​យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០នាទី​ នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយ​ប្រេងឥន្ធ​នៈ​យីហោ​ LIM LO​N​G ម្ចាស់ឈ្មោះ ង៉ុយ ហៀង
បានបង្កជាអគ្គិភ័យឆាបឆេះបណ្ដាលមកពីរថយន្តដឹកប្រេងឥន្ធនៈ​មួយគ្រឿង​ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខព្រះសីហនុ 3A-​5920 ដឹក “សាំង” ចំណុះ 26000 លីត្រ មក​ដាក់នៅក្នុងស្ថានីយ៍ខាងលេី ។

តាមការបញ្ជាក់​ពី​ក្រុមកម្មករថា​ ពេលកំពុងបូបប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេងចៃដន្យឆ្លង​ចរន្ត​អគ្គិសនី​ចេញពីម៉ាសុីនបូបផ្ទុះបែកផ្កាភ្លេីងឆាប​ឆេះតែម្ដង​ “​ សាំងបង្កជាអគ្គិភ័យ​ ជាការពិត​ “​ ឆេះចាប់ផ្ដេីមពីទុយោប្រេងរហូតដល់រថយន្ដប្រេងផ្នែក​ខាងក្រោយផ្ទុះកង់ចំនួនបួនគ្រាប់..។

ប្រតិបត្តិ​ការ​ជួយអន្ដរាគមន៍​ពន្លត់​រថយន្តដឹកសាំងប្រេី​អស់លទ្ធភាព​កំលាំង​សរុប​មធ្យោបាយ​សរុប​ទទួល​បាន​ជោគជ័យ​ គឺពន្លត់ទប់ស្កាត់ព្រះអគ្គីមិនអនុញ្ញាតអោយឆ្លងរាលដាលទៅទីតាំងផ្សេង​ ករណី​ខាងលេី​មិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតមនុស្សទេ។

លោកឧត្ដមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុន​ធឿន​ ស្នងការរង​ ទទួល​បន្ទុក​អគ្គិភ័យ​សង្រ្គោះ​ បានបញ្ជាក់​ថានៅក្នុងេញជួយអន្ដរាគមន៍​ វិធានការ​ជាក់ស្ដែង​ប្រើប្រា​ស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៤​ គ្រឿង​ រថយន្តរបស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១​ គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ០១គ្រឿង រថយន្តរបស់អ​ធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង