ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ

214

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោ០១ម៉១៥នាទី ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ។

លោកអធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យឈ្មោះ សុ. វណ្ណី ហៅអានី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន គ្មានកូវីដ)។

សម្ភារៈដកហូតរួមមាន៖
១/ ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូចំនួន១
២/ សោខ្សៀនិងសោជញ្ជៀនលេខ៨ចំនួន០២
៣/ ទួរវីសចំនួន០១
៤/ ដែកលួសកែឆ្នៃមួយកំណាត់សំរាប់ឆ្កឹះសោទ្វារផ្ទះ
៥/ ឧបករណ៍សំរាប់កាត់កញ្ចក់ចំនួនមួយ
៦/ ផ្លែកាំបិតចំនួន០២
៧/ កូនសោម៉ូតូចំនួន០៣
៨/ ស្រោមដៃចំនួនមួយគូ
៩/ មួកក្រណាត់ចំនួន០១
១០/ ខ្សែភ្លើងសំរាប់កូវអាគុយចំនួន០១។

ដំណើររឿងហេតុ ៖ មុនពេលកើតហេតុ កំលាំងល្បាតបានឃើញជនសង្ស័យឈ្មោះ សុ វណ្ណី ដើរមកកន្លែងកើតហេតុខាងលើ បំរ៉ុងចូលធ្វើសកម្មភាពលួច ក៏បានជួបនិងសមត្ថកិច្ច ក៏ឃាត់ត្រួតពិនិត្យឃើញមានសំភារៈខាងលើ ក៏បានឃាត់ខ្លន កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង