ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

220

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ ចែម ស៊ីថា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅចំណុចបណ្តោយផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចក្រោយមុខមន្ទីពេទ្យស្តង់ដា ផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១ម៉១០នាទី ។

លោក អ៊ុក ប៊ូនីន អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឃាង រ៉យ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិគីរីវង្ស ឃុំព្រែករំដេង ស្រុកគីរីវង្ស ខេត្តតាកែវ មុខរបរ អ្នកបើករថយន្តឈ្នួល ។

ចំណេកជនសង្ស័យឈ្មោះ ចែម ស៊ីថា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។

-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BN-៦៤៣០ និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ(របស់ជនរងគ្រោះ) ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង