ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ក្រុមហ៊ុនជប៉ុន បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សាយពិភពលោក និងសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ

114

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនជប៉ុនដ៏ធំមួយគ្រោងដែលគ្រោងបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីនាំទៅកាន់ទីផ្សាពិភពលោក និងកែច្នៃសម្បក ស្វាយចន្ទី ទៅប្រេងឥន្ធនៈ។

ការស្វាគមន៍គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ និងសម្បកស្វាយចន្ទីនៅ ក្នុងប្រទេស កម្ពុជានេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសស្វាគមន៍។
លោក ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពី
ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTDនៅទីស្តីការក្រសួង។
លោក រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា៖ យ៉ាងដូច្នេះថា៖«ខ្ញុំបានសម្ដែងការស្វាគមន៍និងលើកទឹកចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលកន្លងមកបានកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅលក់លើទីផ្សារប្រទេសជប៉ុន ក៏ដូចជាគ ម្រោងបង្កើតរោ ងចក្រធំ១នៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារពិភពលោក ទាំងផ លិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទីទៅជាប្រេងឥន្ធនៈ»។
ជាមួយគ្នានោះដែរ លោក ក៏បានលើកឡើងថាដើម្បីទទួលបានតម្លៃបន្ថែមច្រើនជាងនេះ ខ្ញុំបានណែនាំឱ្យក្រុមហ៊ុនគោរព តាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសជប៉ុន និងពិភ ពលោក។ ដោយឡែក ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈគឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុន គួរសិក្សា ស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។
លោកបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ JICA ដើម្បី ទទួល បានពូជអង្ករ Japonica របស់ជប៉ុន មកដាំដុះនៅកម្ពុជាសម្រាប់ការនាំចេញផងដែរ។
លោកបន្ថែមថា៖ ទាក់ទងនឹងប្រព័ន្ធគាំទ្រលើផលិតកម្មដំណាំស្រូវ ក្រសួងត្រូវ ធ្វើការងារជាមួយនឹងអន្តរក្រសួងដូចជាក្រសួងធនធានទឹកលើប្រព័ន្ធធារាស្រ្ត និងក្រ សួងសាធារណៈការលើប្រព័ន្ធនៃការដឹកជញ្ជូនជាដើម។
លោក ក៏បានលើកឡើងអំពីការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សាលើការប្រើប្រព័ន្ធបង្ហូរទឹកសម្រាប់ការស្រោចស្រព(Water Tank) និងអាចប្រើថាមពលបន្ថែមដូចជាការប្រើភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ(Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ ហើយបើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្តនៅទូទាំងប្រទេសតែម្តង។
សូមជម្រាបជូនផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផ លិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅ លើទី ផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាន នាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង