ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំប្រកាសទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈតាមគ្រឹះស្ថានសិក្សា

170

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាប្រកាសណែនាំឱ្យទប់ស្កាត់ សកម្មភាព មិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រោះទិវា នេះពុំមែនជាប្រពៃណីខ្មែរឡើយ។
យោងតាមសេចក្ដីណែនាំរបស់ឯកឧត្តមហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៨កុម្ភៈបានឱ្យដឹងថា ក្រសួង សង្កេតឃើញថា សិស្សានុ សិស្សមួ យចំ នួនតូច យល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។
ក្នុងសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានគូសបញ្ជាក់ថា៖ «ទិវានេះពុំមែនជា ប្រពៃណីរប ស់ ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់ បង់សេចក្តី ថ្លៃថ្នូ របុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ»។
ក្រសួងបន្ដថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ បានធ្វើការណែនាំ ដល់គ្រឹះស្ថានសិក្សាសាធាណៈ និងឯកជន ក្នុងឆ្នាំ២០២៣ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេល គោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យទិវានៃក្តីស្រឡាញ់។ ជាពិសេស ត្រូ វពង្រឹងការអនុវត្តវិន័យ ឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការអប់រំសីលធម៌ ដោយតាម ដាន អវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។
ជាមួយគ្នានោះដែរក្រសួងអប់រំក៏បានលើកឡើងថា ត្រូវជំរុញដំណើរការរបស់ ក្រុមប្រឹ ក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំង ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ត ដោយ សិស្សានុសិស្ស សំដៅរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ ពេលវេលា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង