គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងអភិវឌ្ឍន៏ជនបទ ប្រជុំពិភាក្សាលទ្ធផលការងារ គ្រោះមហន្តរាយឆ្នាំ២០២២ និងការស្តារឡើងវិញសម្រាប់ឆ្នាំបន្ដ
ភ្នំពេញ៖ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន តំណាង
លោក កិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១(គ.ជ.គ.ម.) កាលពីថ្ងៃទី៧ខែ គុម្ភះ ឆ្នាំ២០២៣បាន
រៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៏ពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរា យឆ្នាំ ២០២២ និងការស្តារឡើងវិញនិងស្តាប់របាយការណ៏របស់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលមានតំណាងក្រសួង លោក អុិន ចន្ថា រដ្ឋលេខាធិការនិងមន្ត្រីជំនាញចូលរួមក្នុងកិច្ចប្រជុំនេះ។
សូមបញ្ចាក់ថា៖ គណៈកម្ម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រធាននិងក្រសួងស្ថាប័ននានាជាអនុប្រធាននិងសមាជិកព្រមទាំងថ្នាក់ក្រោមជាតិជាសេនាធិការដើម្បីចុះកិច្ចប្រតិបត្តិការក្នុងការត្រួតពិនិត្យ មធ្យោបាយ សម្ភារៈ ឧបករណ៍សង្គ្រោះគ្រោះមហន្តរាយនៅតាមកងប្រតិបត្តិការរុករកទាំង ១៦ និងពិនិត្យ បញ្ហាប្រឈមដែលកើតមាន។
លោក ហង្ស សាមឿន អនុប្រធានទី២ បានគោតសសើរនិងវាយតម្លៃខ្ពស់ទៅដល់សាមីក្រសួងស្ថាប័នពាក់ព័ន្ធនានាពិសេសក្រសួងអភិវឌ្ឍន៏ជនបទ តែងតែសហការជាប្រចាំក្នុងការផ្តល់របាយការណ៏មក គំណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដូចនេះដើម្បីឆ្លើយតប ទប់ស្កាត់ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលានូវហានិភ័យគ្រោះមហន្ត រាយដែលបង្កឡើង ដោយធម្មជាតិ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
លោក អុិន ចន្ថា បានបានអោយដឹង ជំនន់ទឹកភ្លៀងឆ្នាំ២០២២ បានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៅតាមបណ្តាលខេត្ត ដែលបានទទួលផលប៉ះពាល់ចំនួន ៣៣៨ ខ្សែ ប្រវែងសរុប ៣៧៦៤,៣៨ គម ដោយមានកម្រិតខូចខាតតិច មធ្យម និងខ្លាំង លិចលង់ប្រវែង ៦៥៩,០៥ គម ហូរច្រោះជើងទេ ប្រវែង ៥១៥,៩៥ គមដាច់តួផ្លូវ ប្រវែង ២៨៤១៨ គម សំណង់សិល្បការ្យគ្រប់ប្រភេទ ចំនួន ៧៧ កន្លែង។
គណៈកម្មការអន្តរក្រសួងកម្រិតបច្ចេកទេស បានចុះពិនិត្យរួមគ្នា ដើម្បីវាយតម្លៃអំពីទំហំខូចខាតជាក់ស្ដែង និងសិក្សាពីលទ្ធភាពគាំទ្រថវិកា សម្រាប់ស្ដារឡើងវិញផងដែរ។បន្ទាប់ពីបេសកកម្មចុះពិនិត្យជាក់ស្ដែងរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចចំនួនឥណទានបឋមសម្រាប់ស្ដារឡើងវិញចំនួន ៥០ ៥០០ លានរៀល លើផែនការស្នើសុំ ចំនួន ១៣៥ ៥៦៩ លានត្រូវស្តារឡើងវិញផ្លូវចំនួន ២២គម្រោង ស្ថិតនៅក្នុងខេត្តជាយុទ្ធសាស្ត្រឆ្លើយតបគ្រោះមហន្តរាយលើវិស័យផ្លូវជនបទ អនុវត្តតាមអភិក្រម 3 R សម្រាប់នៃក្រសួងអភិវឌ្ឍន៏ជនបទ ។
លោក បានលើកឡើងថាកន្លងមកការងារគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ ជាតិ-អន្តរជាតិ និងកាកបាទ ក្រហមកម្ពុជា ដើម្បីគាំទ្រផែនការ និងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋាន សហគមន៍។ឯកឧត្តមមានប្រសាសន៏ទៀតថាជាការឆ្លើយតបទៅថ្នាក់ក្រោមជាតិនិងធ្វើការផ្សព្វផ្សាយអំពីយន្តការនៃការគ្រប់គ្រងគ្រោះអន្តរាយ និងអំពីតួនាទីភារកិច្ច របស់មន្ត្រីគ្រោះ មហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមខេត្តគោលដៅ ដែលបានគ្រោងទុក។ សហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងក្នុងកម្មវិធីជាតិ ដែលកំពុងមានសកម្មភាព និងត្រៀមអនុវត្ត។
លោកបន្តទៀតថា ទីណាមានគ្រោះមហន្តរាយកើតឡើង តែងតែមានវត្តមានឯកឧត្តម កិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ចុះពិនិត្យ និងវាយតម្លៃការប៉ះពាល់ និងខូចខាត ដោយគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុៈ រលំផ្ទះ បាក់ច្រាំងទន្លេ ។ល។ដើម្បី ពិនិត្យលទ្ធផលក្នុងការឆ្លើយតប និងស្ដារឡើងវិញ ៕ សំរិត