ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការ ករណីបាញ់ឡើងលើចំនួន ១៧គ្រាប់

132

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចុះទៅធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ GUAN JIANNAN នៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស ការកាន់កាប់ ,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត (ប្រើអាវុធខ្លីម៉ាកBlow Mini លេខ B០៩Y៣-២១០៦០៥០០ និងអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បាញ់ឡើងលើចំនួន ១៧គ្រាប់ ) ប្រព្រឹត្តនៅចំណុចខុនដូ R &F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ និងចាប់យកវត្ថុតាង បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
-ឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន
-កាន់លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦
-មុខរបរ ពាណិជ្ជករ
-ស្នាក់នៅខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក
-អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer P៣២០SP លេខ ៥៨C២២៨១៣៣ បង់ចំនួន ០២ ,អាវុធខ្លីម៉ាក Blow Mini លេខ B០៩Y៣-២១០៦០៥០០ បង់ចំនួន០១ , គ្រាប់ប្រភេទ ៩mm ចំនួន ៧៨ គ្រាប់ ,គ្រាប់ប្រភេទ ៣៨០ ចំនួន ៤៦ គ្រាប់ ,សំបកគ្រាប់ប្រភេទ៩mm ចំនួន ១២ គ្រាប់ ,សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន០៥គ្រាប់ ,កុំព្យូទ័រម៉ាកBolunshuai និងក្តារចុច ចំនួន ០១ គ្រឿង ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ មីនី ពណ៌ ក្រហម ចំនួន ០១ គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ ប្រូ ពណ៌ ទឹកប៊ិច ចំនួន ០១ គ្រឿង ,លិខិតឆ្លងដែនលេខ EJ០៧៣៧៩៤៦ ចំនួន ០១ក្បាល ,សៀវភៅការងារជនបរទេស ចំនួន ០២ ក្បាល (ឈ្មោះ GUAN JIANNANនិង CONG XIN) ,បណ្ណបើកបរជនជាតិចិន ចំនួន ០១ ,MACBOOK AIR ចំនួន០១គ្រឿង និងប្រាក់រៀលចំនួន ១០០,០០០រៀលនិងប្រាក់ដុល្លារចំនួន០៥ដុល្លារអាមេរិក ។

ហេតុការណ៏ៈ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង ០០ នាទី ទៀបភ្លឺ មានករណី ផ្ទុះអាវុធដោយគ្មានការអនុញ្ញាត ចំនួន ១៧ គ្រាប់ ប្រព្រឹត្តនៅចំណុចខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើយដោយឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន ។ នៅពេលជនសង្ស័យផឹកស្រាស្រវឹងនៅកន្លែងស្នាក់នៅ រួចហើយយកអាវុធខ្លីមកបាញ់ដប់សុទ្ធលេង នូវមុខបន្ទប់ខុនដូរ ចំនួន ១៧ គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង