ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ ឆេះម៉ដ្ឋនៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ

285

 

ភ្នំពេញ ៖ នៅម៉ោងជិត10ព្រឹកនាថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២៣ នេះនៅភូមិចំពុះក្អែក .សង្កាត់ព្រែកថ្មី .ខណ្ឌច្បារអំពៅ .នៃរាជធានីភ្នំពេញដោយមានករណីអគ្គីភ័យឆាបឆេះឡើងសន្ធោរសន្ធៅមកលើលំនៅដ្ឋានឈ្មោះ កុក សូនី ភេទ ប្រុស អាយុ ៤០ឆ្នាំ និង ភរិយាឈ្មោះ នួន នត អាយុ ៤១ឆ្នាំ ដោយផ្ទះមានទំហំទទឹង ៥ម៉ែត្រ និងបណ្ដោយ៦ម៉ែត្រ ក្រោមថ្មឈើលើបណ្ដាលមកពីទុស្សេចរន្តអគ្គីសនីធ្វើអោយឆាបឆេះឡើងសន្ធោរសន្ធៅលាយឡំហ្នឹងផ្សែងហុយខ្មួលខ្មាញ់ទ្រលោមឆេះម៉ដ្ឋខ្ទេចខូចខាតលំនៅដ្ឋាននេះទាំងស្រុង តែម្ដង។

ជាមួយគ្នានោះខាងរដ្ឋបាលសង្កាត់ព្រែកថ្មីដែលដឹកនាំដោយលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មីនិងកម្លាំងនគរបាលព្រែកថ្មី និងកម្លាំងប្រជាការពារសង្កាត់បានចុះមកសហការណ៍គ្នាមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យនិងសម្របសម្រួលដល់ទីតាំងភ្លាមៗ ។
បន្ទាប់មកទៀតរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា គណៈអភិបាលខណ្ឌច្បារអំពៅបានចាត់រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង មានទឹក ៨គីប ចុះបាញ់ទឹកពន្លត់នៅទីតាំងខាងលើដែលកំពុងមានអគ្គីភ័យឆាបឆេះនេះ ។បន្ទាប់មកទៀត ក៏មានឡានទឹក ១គ្រឿងទៀត របស់បុរីប៉េង ហួត បឹងស្នោ ផ្ទុកទឹក ១០គីប ចុះមកជួយបាញ់ពន្លត់បន្ថែមទៀតផងដែរ។

ក្នុងថ្ងៃ .ខែ.ឆ្នាំដដែលនេះលោកស្រី វ៉ា សុរិន ជាចៅសង្កាត់ព្រែកថ្មីក៏បានយកអំណោយមកជួយឧបត្ថម្ភរបស់ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់និគ្រោធវ័ន្ត ហៅវត្តគល់ទទឹង ដែលមានដូចជា:
អង្ករ៥០គីឡូក្រាម ១បាវ
ទឹកស៊ីអ៊ីវ ១យួរ
ទឹកត្រី ១យួរ
សម្ភារៈផ្ទះបាយ ១ឈុត
ត្រី ខ ១យួរ
ទឹកផ្លែឈើ ១កេស
ស្ករស ២គីឡូក្រាម
កន្ទេល ១
ជូនដល់ក្រុមគ្រួសាររងគ្រោះ ដោយអគ្គីភ័យខាងលើនេះ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្ដោះអាសន្នផងដែរ៕

អត្ថបទដែលជាប់ទាក់ទង