ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បន្តដឹកទឹកស្អាតចែក ជូនប្រជាពលរដ្ឋប្រើប្រាស់នៅសង្កាត់គោករកា

94

ភ្នំពេញ៖ដោយមានការគិតគូខ្ពស់ពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញនៅរសៀលថ្ងៃទី27ខែមិនាឆ្នាំ2023នេះខណៈពេលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់គោករកា . ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលកំពុងប្រឈមខ្វះខាតទឹកប្រើប្រាស់នោះលោកអភិបាលខណ្ឌនិងមន្រ្តីក្រោមឱវាទបានដឹកទឹកស្អាតតាមរថយន្តយកទៅចែកជូនដល់ពួកគាត់បានប្រើប្រាស់ផងដែរ។
ខណៈពេលរថយន្តដឹកទឹកស្អាតរបស់គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នៃរាជធានីពេញបើកទៅដល់គេសង្កេតឃើញបងប្អូនដែលខ្វះខាតទឹកប្រើប្រាស់នោះពួកគាត់បាននាំគ្នាញាប់ដៃញាប់ជើងយកធុងទឹក . ចានដែក .ពីដុងទឹកឬកានទឹកមកយកទឹកពីរថយន្តគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅទុកប្រើប្រាស់តាមក្រុមគ្រួសារពួកគាត់និមួយៗផងដែរ។ហើយបងប្អូនសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន ដោយបានដឹកទឹកស្អាតយកមកចែកជូនដល់ពួកគាត់បានប្រើប្រាស់។
ជារឿយៗលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានលើកឡើងថាការលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺជាក្ដីកង្វល់របស់អាជ្ញាធរមូលដ្ឋានត្រូវតែគិតគូដោះស្រាយជូនដល់ពួកគាត់អោយខាងតែបានពោលគឺខ្វះទឹកប្រើប្រាស់ដឹកទឹកមកចែកជូនដល់ផ្ទះពួកគាត់បានប្រើប្រាស់ភ្លាមតួយ៉ាងដូចថ្ងៃនេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង