ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី ការលើកកម្ពស់ចំណេះដឹងជាមូលដា្ឋនស្តីពី វិស័យធនាគារ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង

126

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគម ធានារ៉ាប់រង នៃកម្ពុជា (IAC) សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) បើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពី ការលើកកម្ពស់ចំណេះដឹងជាមូលដា្ឋនស្តីពី វិស័យធនាគារ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង ដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីវិស័យហិរញ្ញវត្ថុ។

សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគម ធានារ៉ាប់រង នៃកម្ពុជា (IAC) សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តីពី ការលើកកម្ពស់ចំណេះដឹងជាមូលដ្ឋានស្តីពី វិស័យធនាគារនិងហិរញ្ញវត្ថុ និង ធានារ៉ាប់រង ដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពីវិស័យហិរញ្ញវត្ថុ រួមទាំង ដំណើរទស្សនកិច្ចសិក្សានៅតាមមូលដ្ឋាន។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកពង្រឹងនិង ពង្រីកការយល់ដឹងបន្ថែមដល់អ្នកសារព័ត៌មានអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង និងដើម្បី ពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើររវាងអ្នកសារព័ត៌មាន និងអ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និង
វិស័យធានារ៉ាប់រង។

កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ ១២:០០ នាទីព្រឹក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra៕

អត្ថបទដែលជាប់ទាក់ទង