ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ខណ្ឌ​មានជ័យ, ខណ​្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ តែងផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ

87

ព្រះវិហារ៖ការផ្សារភ្ជាប់គ្នារវាងសមរភូមិមុខនិងសមរភូមក្រោយគឺជាកត្តាមួយមិនអាចខ្វះបានឡើយហើយក៏ជាការលើកទឹកចិត្តទៅដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារនៅបូរណភាពទឹកដី។
ដើម្បីឆ្លើយតបនិងលើកកម្ពស់ដល់ជីវភាពកងទ័ពកម្ពុជានៅតាមបន្ទាត់ព្រុំដែននាតំបន់ប្រាសាទព្រះវិហារកម្ពុជា.ថៃដោយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានសហការជាមួយ ខណ្ឌចំនួន០៣ទៀតមានលោកហែម ដារិទ្ធិ អភិបាលខណ្ឌ​មានជ័យ, តំណាងខណ​្ឌបឹងកេងកង និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយ​ផ្ដល់​ជូន​កងកម្លាំងការពារព្រំដែន វរសេនាតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែន រុងរឿង ឃុំទឹកកកក្រហម ស្រុកខ្ជមសាន្ត ខេត្តព្រះវិហារ​​។

ឆ្លៀតក្នុងឱកាសនោះថ្នាក់ដឹកនាំគណៈប្រតិភូខណ្ឌទាំង៤ខាងលើបានមានមតិលើកឡើងថាទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក៏ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៅសាលាខណ្ឌទាំង៤មានខណ្ឌចំការមន ខណ្ឌ​មានជ័យ, ខណ​្ឌបឹងកេងកង និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅតែនឹករលឹកនិងចងចាំជានិច្ចនូវគំរូវីរភាពរបស់បងប្អូន វរសេនាតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែន រុងរឿង ឃុំទឹកកកក្រហម ស្រុកខ្ជមសាន្ត ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង