ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង

47

 

ព្រះវិហា ៖ ដើម្បីចូលរួម អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ជសក័ព.ស២៥៦៧​ ខាងមុននេះ​ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨មិនា​ឆ្នាំ២០២៣​ រួមនឹងប្រតិភូរួមដំណើរ​បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរះកងទព័ វីរនគរបាលដែលឈរជើងការពារព្រំ ដែននៃកងពលធំ អន្តរាគមន៍លេខ៣ទិសប្រាសាទព្រះវិហារ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការរងកងទព័ជើងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣បានថ្លែងថា៖ ទោះបីស្ថានការណ៏នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទព័យើងមិនបានធ្វេសប្រហែស និងមើលស្រាលសភាពការនោះឡើយ គឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដីមិនអោយសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជនអគតិណាមួយ។ លោកឧត្តមសេនីយ៍ស្រី ឌឹក ថ្លែងទៀតថា៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអង្គភាពសម្ពន្ធ័ភាពបានធ្វើឲ្យជីវភាពកងទព័ និងគ្រួសារកងទ័ពកាន់តែមានភាពល្អប្រសើរ។ លោកឧត្តមសេនីយ៍ស្រី ឌឹក បានបន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំកន្លងមក និងក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក យើងបានកសាងផ្លូវរួមជាមួយការជួយឧបត្ថម្ភ និងគិតគូរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពជាមួយអង្គភាពកងព័ទនៅទិសប្រាសាទព្រះវិហារ ក្នុងរយៈពេល២២ឆ្នាំកន្លងមកនេះ ។

ឯ.ឧ កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូរអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិបន្តទៀត នឹងគាំទ្រ ឯឧបណ្ឌិតហ៊ុន ​ម៉ាណែត​ ជាបេក្ខភាព​នាយករដ្ឋមន្ត្រីសំរាប់ពេលអនាគត។

ឯ.ឧបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។

ឯ.ឧបន្តទៀតថា៖ ប្រទេសខ្លះគេមកនិយាយពីលិទ្ធិប្រជាធិតេយ្យ​ តែនៅក្រោយខ្នងពួកគេគឺផលប្រយោជន៍។ យើងជាពលរដ្ឋខ្មែរពិតជាមានមោទនះភាពដែលមានថ្នាក់ដឹងនាំដ៏ឈ្លៀសវៃ​ ប្រកបដោយគតិបណ្ឌិតគឺសម្តេចតេជោ​ ។ ពាក់ពន្ន្ធ័នឹងការវិនិយោគឯឧ​ កើតឆែ​ ថ្លែងថា​ បើប្រទេសមួយគ្មានសន្តិភាព​ មានអស្ថេរភាពនយោបាយ​ គឺគ្មានអ្នកវិនិយោគយកលុយគេមកបោះចោលនោះទេ ដោយសារតម្លៃនៃសន្តិភាពនេះហើយទើបធ្វើឲ្យរាជធានីភ្នំពេញក៏ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាពឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈស្តីពីការចងសម្ពន្ធ័មេត្រីភាព ជាមួយអង្គភាពជួរមុខចំនួន២ គឺ៖កងពលធំអន្តរាគមន៍លេខ៣ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែង ក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៏ចែករំលែកផងដែរ។

ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឧិកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរួម មាន៖ សំរាប់កងពលធំអន្តរាគមន៏លេខ៣ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល២០រូប ក្នុងរូបថវិការ ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិការ១០ម៉ឺនរៀល។ ព្រមទាំង នាយទាហ៊ាន ពលទាហ៊ាន ថវិការក្នុងម្នាក់៥ម៉ឺនរៀល ។ សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស , ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ទឹកត្រី២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, អំពូលភ្លើងសឡា​៥២ឈុត​ គោយន្ត២គ្រឿង។ ជាមួយគ្នានេះវរះនគរបាលកាពារព្រំដែន793​ បញ្ជាការដ្ឋានអង្គរក្ស​ វរះសេនាតូចអន្តរាគមន៍លេខ២៨១​.282.283.284.និង285ក៏ទទួលបានអំណោយដូចគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់អង្គភាពនិមួយៗ៕

អត្ថបទដែលជាប់ទាក់ទង