ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ កិច្ចសហប្រតិបត្តិការកម្ពុជា និងឡាវ ត្រូវបានលេីកកម្ពស់ តាមរយៈ សកម្មភាពរបស់សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវ

46

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន បានទទួលជួប គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកជំទាវ Inlavan Keobounphan សមាជិកគណកម្មាធិការកណ្តាលគណបក្ស និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្តែងការគួសម និងពិភាក្សាករងារនាព្រឹកថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ លោកជំទាវ Inlavan Keobounphan បានបានលើកឡើងថា សហព័ន្ធនារីឡាវជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងកម្ពុជា ។ ប្រធានសហព័ន្ធនារីឡាវបានសន្យារក្សានិងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងឡាវដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដំណេីរទស្សនៈកិច្ចរបស់លកជំទាវ Inlavan Keobounp han នាពេលនេះ គឺស្របពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ លោកជំទាវក៏បានលេីកឡេីងអំពីវឌ្ឍនៈភាពរស់សមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន ដែលបានអនុវត្តកន្លងមក ។
ជាពិសេស ការអនុវត្តបាននូវ អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវដែលបាន ចុះហត្ថលេខារួមគ្នាកន្លងមក ។

លោកជំទាវ សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដេីម្បីរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា- ឡាវ ។
ជាចុងក្រោយលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកជំទាវ Inlavan Keobounphan និង គណៈ ប្រតិភូ ក្នុងដំណើរទស្សនៈកិច្ចទទួល បានការស្នាក់នៅកម្ពុជា ប្រកបដោយផាសុខភាព និងនិវត្តទៅមាតុ ប្រទេសវិញ ប្រកបដោយសុខ សុវត្ថិភាព ផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង